adverise with khmeread Unnamed %283%29

ទំនាស់​បងប្អូន​ជនជាតិ​​វៀតណាម​...​បង​យក​ស្នរ​ចាក់​ប្អូន​ធ្លាយ​ភ្លៅ​ត្រូវ​ប៉ូលិសខ្មែរ​វ៉ៃខ្នោះ​

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នង​ករណី​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​នា​ថ្ងៃទី​២៦ ​វិច្ឆិកា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​ និង​៣៥​នាទី​យប់​នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ​ស្ថិត​ក្នុងភូមិ​ក្បាលជ្រោយ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ អ៊ុង បាត់ ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ​ ជនជាតិ​​វៀតណាម មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។ រងរបួស​ភ្លៅ​ខាងស្តាំ ​(​ប្អូនបង្កើត​ជន​សង្ស័យ​)​។​

    ចំ​ណែ​ក​ជនសង្ស័យ​ម្នាក់​ឈ្មោះ ​អ៊ុង យៀ​ក ភេទ​ប្រុស អាយុ៣១​ឆ្នាំ ​ជន​​ជាតិ​វៀតណាម មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា។ ត្រូវជា​បង​បង្កើត​ជនរងគ្រោះ (​ឃាត់ខ្លួន​)​។​ វត្ថុតាង​ចាប់យក សាង​មុខ​បី ផ្លែ​ប្រវែង ២​ តឹក​មាន​ដង​ឬ​ស្សី​ប្រវែង ៥​ ម៉ែត្រ ចំនួន​០១​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​២៦ ​វិច្ឆិកា​ ២០១៦​ វេលា​ម៉ោង​៨​ និង​៣៥​នាទី យប់​ជនសង្ស័យ​ឈ្មោះ​ អ៊ុង យៀ​ក បាន​អង្គុយ​ផឹកស្រា​ជាមួយ ជនរងគ្រោះ​ឈ្មោះ ​អ៊ុង បាត់ (​ត្រូវជា​ប្អូន​)។​

    ពេល​កំពុង ផឹកស្រា​នោះ​ជនសង្ស័យ ​និង​ជនរងគ្រោះ​បាន​ទាស់​ពាក្យសំដី​គ្នា​បន្តិចបន្តួច រឿង​លុយកាក់ រួច​ជនរងគ្រោះ បាន​ហៅ ជនសង្ស័យ​ដែល​ត្រូវជា បង​ថា​ "​អាៗ" ​ជាច្រើន​ដង ពេលនោះ​ជនសង្ស័យ ខឹង​ក៏​ទៅយក សាង​មុខ​បី​ពីលើ​ទូក​នៅលើ​គោក​មកចាក់​ជ​ន​រងគ្រោះ​ត្រូវចំ​ភ្លៅ​ខាងស្តាំ​បណ្តាល​ឱ្យ​រងរបួស​តែម្តង​"​។​

    ពេល​ចាក់​ជនរងគ្រោះ​រួច ជនសង្ស័យ​បាន​ដើរទៅ​កន្លែង​ទូក​វិញ​រីឯ​ជនរងគ្រោះ​ត្រូវ​ប្រពន្ធ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ​ទទួលបាន​ដំណឹង កម្លាំង​ប៉ុស្តិ៍​រដ្ឋ​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់