adverise with khmeread Untitled 1

ចាប់​បុរស​​ ២​ នាក់​តាម​ដីកា​ពីបទ​ជួញ​គ្រឿងញៀន​ និង​បង្ក​របួសស្នាម​

    កណ្ដាល ៖ ១-​ប៉ូលិស​ស្រុក​កោះធំ​បាន​ស្រាវជ្រាវ និង​បង្ក្រាប ការចាប់ខ្លួន​តាម​ដីកា​​របស់​សាលាដំបូង​ខេត្តកណ្ដាល​កាលពី​ថ្ងៃទី​២៦ ​វិច្ឆិកា​២០១៦ ​ក្នុងករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ប្រព្រឹត្ត​ថ្ងៃទី​០១.០៤.២០១៦ ​ភូមិ​ព្រែក​ជ្រៃ ឃុំ​ព្រែក​ជ្រៃ ស្រក​កោះធំ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនជាប់ចោទ​ឈ្មោះ ​គឹម កៅ ភេទ​ប្រុស អាយុ៣០​ឆ្នាំ មុខ​​របរ កសិករ​ទីលំនៅ​បច្ចុប្បន្ន​នៅ ភូមិ ព្រែក​ជ្រៃ​ឃុំ​ព្រែក​ជ្រៃ ស្រុ​​កកោះធំ ខេត្តកណ្តាល។​ យោង​ដីកា​លេខ​ ៤១១​ដ​.​ច​.​ខ ចុះ​ថ្ងៃទី​០៥ ​ខែ​០៩​ ឆ្នាំ​២០១៦​​ របស់លោក ​សា​យ ស​ម្ភ​ស្ស​សេរី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​។​ ករណីនេះ សមត្ថកិច្ច​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី។​

    ២-​ប៉ូលិស​ស្រុក​កោះធំ​បានការ​ស្រាវជ្រាវ និង​បង្ក្រាប ការចាប់ខ្លួន​តាម​ដីកា​របស់​សាលាដំបូង​ខេត្តកណ្ដាល ករណី​បង្ក​របួស​ដោយ​ចេតនា​ថ្ងៃទី​២៦.១១.២០១៦ ដែល​បានចុះនៅ​ថ្ងៃទី​១៧.១២.២០០៩​ នៅ​ចំណុច​ភូមិ​ព្រែក​អណ្ដូង  ឃុំ​លើកដែក ស្រុក​កោះធំ ខេត្តកណ្តាល​។

    ប៉ូលិស​និយាយថា ជនសង្ស័យ ឈ្មោះ ​ហ៊ាន ហ៊ុន ភេទ​ប្រុស អាយុ១៩​ឆ្នាំ មុខរបរ កសិករ​ទីលំនៅ​បច្ចុប្បន្ន​នៅ ភូមិ ព្រែក​អណ្ដ​ឃុំ លើកដែក ស្រុ​ក​កោះធំ ខេត្តកណ្តាល។ យោងតាម​ដីកា​លេខ​៖៣៤៩​ដ​.​ច​.​ខ ចុះ​ថ្ងៃទី​០២ ​ខែ​០៤​ ឆ្នាំ ២០១០​របស់លោក​ ស៊ិន វិ​រ​: ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​ពីបទ​បង្ក​របួសស្នាម។ ​ករណីនេះ​សមត្ថកិច្ច កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់