Untitled 1

គ្រោះថ្នាក់​ចរាចរណ៍ប្រល័យស្នេហ៍ គូ​ដណ្តឹងមួយគូ

    សៀមរាប ៖ បុរស​នារី​ត្រូវជា​គូ​ដណ្តឹង​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ទាំងពីរ​នាក់​​នៅវេលា​ម៉ោង​១១​ និង​៥៥​នាទី ថ្ងៃទី​២៧ ​វិច្ឆិកា​នេះ រវាង​រថយន្ត​ចំនួន ​២ ​គ្រឿង បើក​បុក​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា ​២​ នាក់​ពេញ​មួយ​ទំហឹង នៅ​លើដងផ្លូវ​៦៧​ចាស់ ត្រង់ចំណុច​ភូមិ​ខ្នារ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប។​

    ប្រភព​បានឱ្យដឹងថា បុរស​គូ​ដណ្តឹង​ឈ្មោះ ជា ចំ​រ៉ុង អាយុ​៣២​ឆ្នាំ (​យោធា​F2) អ្នកបើកបរ​ម៉ូតូ (​ស្លាប់​នៅនឹងកន្លែង​)​ និង​នារី​ជា​គូ​ដណ្តឹង​ឈ្មោះ ឈ្មោះ​ សូ ដាវី​ ភេទ​ស្រី​ អាយុ​២៤​ឆ្នាំ (​ស្លាប់​ពេល​ប​ញ្ជូន​ដល់​មន្ទី​ពេទ្យ​)​។​

    ក្រោយ​កើ​ត​ហេតុ​អ្នក​បើ​កបរ​រថយន្ត​ទាំងពីរ​ត្រូវបាន ប៉ូលិសឃាត់ខ្លួន។ ​ចំណែក​សាកសព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕​

មតិយោបល់