adverise with khmeread Unnamed

ឃាត់​ស្ត្រី​ម្នាក់​ និង​បុរស​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    កណ្តាល ៖ បុរស​ម្នាក់​ និង​ស្ត្រី​ម្នាក់​ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ក្នុងករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ប្រភេទ​ម៉ា​ទឹកកក​នៅ​ថ្ងៃទី២៧ ​វិច្ឆិកា ​២០១៦ វេលា​ម៉ោង ១​ រសៀល​ចំណុច​ភូមិ​ព្រែក​ក្របៅ​ទី​៣ ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

    ប៉ូ​លិ​សនយាថា ជនសង្ស័យ​ ០២ ​នាក់​ដែល​ឃាត់ខ្លួន​រួមមាន១.​ឈ្មោះ ធុ​យ ធឿន ភេទ​ប្រុស អាយុ៣៤​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ និង​២-​ឈ្មោះ ប៊ិន ហ្វុ​ង ហៅ ស្រី​នាង ភេទ​ស្រី អាយុ២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរម៉ាស្សា មាន​ទីលំនៅ សង្កាត់ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។​

    វត្ថុតាង​ចាប់យក ១.​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ម៉​ទឹកកក​០២​កញ្ចប់​តូច, ២-​ទូរស័ព្ទ ០១​គ្រឿង​, ៣-​ថង់​វេច​ខ្ចប់​មួយចំនួន​, ៤-​សម្ភារៈ សម្រាប់​ជក់​ថ្នាំញៀន​, ៥-​កូន​ក​ន្ត្រៃ ០៥, ៦-​ម៉ូតូ​០២​គ្រឿង ម៉ាក​សង់​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាកលេខ​ភ្នំពេញ ​1CH 8167 និង​ម៉ាក​សង់​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាកលេខ កណ្តាល 1G 4250, ៧-​ដាវ ០១, ៨-​កូនកាំបិត ០១, ៩-​ដែក​កិប ០១, ១០-​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ០២​សន្លឹក​, ១១-​កូនសោ មួយចំនួន​, ១២-​ញញួរ ០១ និង​១៣-​លិខិត​លក់​ម៉ូតូ ០១​ សន្លឹក។​

    ប៉ូលិស​បន្តថា នៅពេល​កើតហេតុ​កម្លាំង​ប៉ូលិស​ផ្នែក​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍ ព្រែក​អំពិល បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ផ្ទះ​ឈ្មោះ ធុ​យ ធឿន ឃាត់ខ្លួន​ជនល្មើស ០២​ នាក់ ដកហូត​ថ្នាំញៀន​បាន ០២​កញ្ចប់​តូច ហើយ​បាន​បន្តធ្វើ​ការឆែកឆេរ​ផ្ទះ​ឈ្មោះ ធុ​យ ធឿន ដកហូត​បាន​វត្ថុតាង​ដូច​បាន​រៀបរាប់​ខាងលើ។​

    បន្ទាប់មក​កម្លាំង​ប៉ូលិស​បាន​បញ្ជូន​ជនសង្ស័យ​ និង​វត្ថុតាង​មក​អធិការ​ដ្នា​ន​ប៉ូ​លិ​ស្រុក​ខ្សាច់កណ្តាល ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

មតិយោបល់