adverise with khmeread Untitled 1

ចង់​កុំឱ្យ​ឈឺ ពិសា​ទឹក​តៅ​ហ្វ៊ូ​ក្រូចឆ្មា​រាល់ថ្ងៃ​! នេះ​ជា​រូបមន្ត​ធ្វើ​ទឹក​តៅ​ហ្វូ​ក្រូចឆ្មា​

    ​ពិសា​ទឹក​តៅ​ហ្វូ ១៥០ ទៅ ២២០ មិ​ល្លី​លីត្រ និង​ក្រូចឆ្មា ១ គ្រាប់​រាល់​ព្រឹក​មុនពេល​បាយ រាល់ថ្ងៃ វា​នឹង​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​ដែល​ជួយ​ការពារ​រាងកាយ​ពី​ជំងឺ និង​ជួយ​ឱ្យ​សុខភាព​ជារួម​ល្អប្រសើ​រាល់ថ្ងៃ​។ នេះ​គឺ​ដោយសារ​ក្រូចឆ្មា​សម្បូរ​វីតាមីន C ហើយ​តៅ​ហ្វ៊ូ​សម្បូរ​ប្រូតេអ៊ីន អាមីណូអាស៊ីត ជាតិ​ដែក កាល់​ស្យ៉ូ​ម វីតាមីន B1 និង​សារធាតុ​រ៉ែ​សំខាន់ៗ​ជាច្រើន​ទៀត​ដូចជា Selenium ជាដើម​។ 

​    ​ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​ទឹក​តៅ​ហ្វ៊ូ​ក្រូចឆ្មា​
​    ​១. ជួយ​សុខភាព​សរសៃឈាម និង​ជួយ​ឱ្យ​ឈាម​ដើរ​ស្រួល ការពារ​ប្រឆាំង​ជំងឺ​បេះដូង​
​    ​២. ជួយ​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ ការពារ​រាងកាយ​ពី​ការឆ្លង​ជំងឺ​
​    ​៣. ជួយ​ជំរុញ​សុខភាព​ខួរក្បាល​
​    ​៤. ជួសជុល​និង​បណ្តុះ​ភ្នាស​កោសិកា​
​    ​៥. ជាតិ​អង់​ទី​អុកស៊ីដ​ង់​ក្នុង​ទឹក​តៅ​ហ្វ៊ូ​ជួយ​ការពារ​រាងកាយ​ពី​ជំងឺមហារីក​
​    ​
​    ​ក្រៅពី​ទទួលទាន​ទឹក​តៅ​ហ្វ៊ូ​ក្រូចឆ្មា លោកអ្នក​ក៏​គួរ​ហាត់ប្រាណ​ឱ្យ​ទៀងទាត់ និង​ពិសា​អាហារ​សុខភាព​ដែរ​៕

adverise with khmeread

មតិយោបល់