adverise with khmeread 123124

តារា​ម៉ូ​ដែល​កូន​ពីរ​នាង Ambrosio ថត​សិច​ស៊ី​ជាមួយ Ronaldo សម្រាប់​ក្រប​មុខ​ទស្សនាវដ្ដី GQ

​ដោយ​ថតរូប​ជាមួយគ្នា កំពូល​អ្នក​បង្ហាញ​ម៉ូត​កូន​ពីរ នាង Alessandra Ambrosio និង​កំពូល​កីឡាករ​បាល់ទាត់ Cristiano Ronaldo ហាក់ដូចជា​បញ្ចេញ​ភាព​សិច​ស៊ី​ជាមួយគ្នា​ខ្លាំងណាស់ បន្ទាប់ពី​អ្នក​ទាំង​ពីរបាន​ស្លៀកពាក់​ឈុត​គ្រឿងក្នុង​សម្រាប់​ក្រប​មុខ​ទស្សនាវដ្ដី GQ ទាក់ទង​នឹង​បញ្ហា​រាងកាយ​។​

​នៅលើ​ទំព័រមុខ​គេ​ឃើញ​តារា​បង្ហាញ​ម៉ូត​របស់​ក្រុមហ៊ុន Victoria's Secret អ្នកនាង Ambrosio ស្លៀក​ឈុត​ប៊ី​គី​នី​ឱប​ពីក្រោយ​កីឡាករ​វ័យ ៣១ ឆ្នាំ​របស់​ក្លឹប​យក្ស Real Madrid ដែល​បានបង្ហាញ​ភាព​សង្ហារ​របស់ខ្លួន​ជាមួយនឹង​សាច់ដុំ​ពោះ​ប្រាំមួយ​កង់​។​

​អ្នក​ទាំងពីរ​ត្រូវគេ​ជឿថា​បាន​ថតរូប​ដាក់​ទស្សនា​វ​ដ្តី​នេះ​កាលពី​ខែតុលា​ឆ្នាំមុន នៅពេល​តារាបាល់ទាត់​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ចែកចាយ​វីដេអូ​លើ បណ្តាញ​សង្គម​អំពី​ឈុត​ក្រៅ​ឆាក​របស់​តារា​ទាំងពីរ​៕  


adverise with khmeread

មតិយោបល់