adverise with khmeread Untitled 1

មិនដែល​ដឹងថា​វិធី​ទាំងនេះ​ជួយ​កម្ចាត់​ក្លិន​ដង្ហើម​ស្អុយ​រាល់ពេល​ព្រឹក​!

    ​ក្លិន​មាត់​ស្អុយ​អាចធ្វើឱ្យ​អ្នក​ខ្មាស់​គេ ហើយ​ក្លាយទៅជា​បញ្ហា​សង្គម​មួយ​ក្នុងការ​ទំនាក់ទំនង​។ ដុសធ្មេញ​ខ្ពុ​ល​មាត់​មិន​ប្រាកដថា​បាត់​ក្លិន ១០០ ភាគរយ​ទេ វា​គ្រាន់តែ​សម្រាល​បាន​មួយរយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​។​

​    ​មាន​កត្តា​ជាច្រើន​ដែល​បង្កឱ្យមាន​ក្លិន​មាត់ វា​គួបផ្សំ​ទាំង​បញ្ហា​សុខភាព​របស់​អ្នក​ផងដែរ​។​

​    ​ខាងក្រោម​នេះ​គឺជា​វិធី​ព្យាបាល​ក្លិន​មាត់​ស្អុយ​៖
​    ​
​    ​១. ដុសធ្មេញ​ជាប្រចាំ​៖ នៅពេល​ដុសធ្មេញ ត្រូវ​ដុស​ឱ្យ​សព្វ​គ្រប់កន្លែង​ក្នុង​មាត់​ព្រមទាំង​អណ្ដាត​ផងដែរ​។​
​    ​២. ប្រើ​ធម្មជាតិ​ជំនួស​ក្នុងការ​បំបាត់​ក្លិន និង​កម្ចាត់​បាក់តេរី​មិនល្អ​ក្នុង​មាត់​ដោយ​ការប្រើ​៖
​    ​- ខ្ពុ​ល​មាត់​ជាមួយនឹង​ទឹកក្រូច​ឆ្មា​
​    ​- ទំពារ​ស្លឹក​ជីរអង្កាម​
​    ​- ត្រដុស​មាត់​ជាមួយនឹង​ម្សៅ Baking Soda​។​
​    ​៣. តម្រូវឱ្យមាន​ជាតិ​ទឹក​គ្រប់គ្រាន់​នៅពេល​យប់ ដោយសារ​វា​ជួយ​ឱ្យមាន​ទឹកមាត់​ច្រើន​ដែល​ជួយ​បង្ការ​ពី​បាក់តេរី​លូតលាស់ និង​គ្មាន​ក្លិន​មាត់​។​
​    ​៤. ព្យាបាល​ជំងឺ​គេង​ចំហ​មាត់​៖ ជំងឺ​នេះ​ធ្វើឱ្យ​មាត់​ស្ងួត ដោយសារតែ​ស្រមុក​ដោយ​ការបើក​មាត់​ចំហ​ពេល​កំពុង​គេង​។ វា​ធ្វើឱ្យ​មាត់​ស្ងួត និង​បង្ក​បាក់តេរី ជាហេតុ​ធ្វើឱ្យ​មាត់​ស្អុយ​។ ពិគ្រោះ​ជាមួយនឹង​អ្នកជំនាញ​ពី​បញ្ហា​នេះ​។​
​    ​៥. ត្រូវ​ប្រកាន់ខ្ជាប់​អាហារ​ដែល​អ្នក​ពិសា ៖ អាហារ​ជ្រក់ និង​ការ​ញ៉ាំ​អាហារ​មុនពេល​ចូល​គេង​ធ្វើឱ្យ​មាត់​ស្អុយ​។ អាហារ​មិនល្អ និង​ស្ករ​ក៏​ជួយ​ឱ្យ​បាក់តេរី​កើនឡើង​ដែរ ជាពិសេស​សម្រាប់​អ្នក​ជក់បារី​និង​ផឹកស្រា​ជៀស​មិន​ផុតពី​មាត់​ស្អុយ​ទេ​។ អ្នក​គួរតែ​ពិសា​អាហារ​ទាំងនេះ​រួមមាន ក្រូច បន្លែ​បៃតង គ្រាប់​ធុញ្ញ​ជាតិ សណ្ដែក គ្រាប់​ផ្លែឈើ និង​ត្រី​។​
​    ​៦. ព្យាបាល​កង្វះ​សារធាតុ​ស័ង្កសី ដោយសារ​ធាតុ​នេះ​ជា​ប្រភេទសារធាតុ​ប្រឆាំង​មេរោគ ដែល​សម្លាប់​មេរោគ​ក្នុង​មាត់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់