adverise with khmeread Untitled 1

វិធី​ទាំង​បួន​នេះ ជួយ​ឱ្យ​របួស​ឆាប់​ជាសះស្បើយ​! អ្នកលេង​កីឡា​ច្បាស់​ជា​សប្បាយចិត្ត​

    ​មាន​មនុស្ស​ជាច្រើន​មិន​ថា​ប្រកបការងារ​អ្វី​នោះទេ តែងតែ​ជួប​ឧ​ទ្ទ​វ​ហេតុ​របួស ជាពិសេស​អ្នកលេង​កីឡា​។ របួស​នោះ​វា​បង្ក​ឱ្យ​រយះ​ដាច់​សាច់​ចេញឈាម រហែក​សាច់ ។​ល​។ ជាហេតុ​ធ្វើឱ្យមាន​ការឈឺចាប់​ជាខ្លាំង​។​

​    ​លោកអ្នក​តែងតែ​ខ្វល់​ពី​បញ្ហា​របួស​នោះ ដោយ​មិនដឹងថា​ពេលណា​ទើប​ជា​សះ​ស្បាយ​។ ប្រសិនបើ​អ្នក​ឱ្យ​វា​ជាធម្មតា​គឺ​ត្រូវ​ពេល​យូរណាស់ ប៉ុន្ដែ​បើ​អ្នកមាន​វិធីសាស្ត្រ​ខាងក្រោម​នេះ​លោកអ្នក​នឹង​ព​ន្លឿ​ន​ល្បឿន​ព្យាបាល​របួស​ទាំងនោះ​។​

​    ​១. ទឹកឃ្មុំ ៖ ប្រសិនបើ​មាន​របួស លាប​ទឹកឃ្មុំ ព្រោះ​វា​មាន​សារធាតុ​បង្ការ​មេរោគ​និង​ជួយ​ឱ្យ​របួស​ឆាប់​ជា​។​


​    ​២. បរិភោគ​អាហារ​មាន​ប្រូតេអ៊ីន ៖ ប្រូតេអ៊ីន​ជួយ​ដល់​សាច់ដុំ និង​ការឈឺ​សន្លាក់ ថែមទាំង​របួសស្រាលៗ​ផងដែរ​។​


​    ​៣. ទទួលទាន​វីតាមីន​ត្រឹមត្រូវ ៖ របួស​ជាសះស្បើយ​លឿន​ដោយសារតែ​វីតាមីន A, C និង E ហើយ​ពួកវា​មាននៅ​ក្នុង​ត្រី​សា​ម៉ុង ផ្លែក្រូច ការ៉ុត និង​ច្រើន​ទៀត​។​


​    ​៤. ហាម​ជក់បារី ៖ លោកអ្នក​នឹងមិន​ងាយ​ជា​របួស​ឡើយ​ប្រសិនបើ​ជក់បារី ដោយសារតែ​ជាតិពុល​របស់​វា​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់