adverise with khmeread 1

ចំណង់​ចំណូលចិត្ត​ទាំងនេះ​ជួយ​បង្កើត​លុយ​ឱ្យ​មនុស្ស​យ៉ាង​ងាយ​! ឆែក​មើល​ទាំងអស់គ្នា​តើ​លោកអ្នក​មាន ១ ក្នុងចំណោម ៦ នេះ​ទេ​!

    ​ហេតុអ្វី​ចាំបាច់​ធ្វើការ​ឱ្យគេ បើ​លោកអ្នក​អាច​រកលុយ​បាន​ដោយ​គ្រាន់តែ​ចូលចិត្ត​ធ្វើ​អ្វី​ដែលជា​ចំណង់​ចំណូលចិត្ត​ខ្លួនឯង​នោះ​? ចំណង់​ចំណូលចិត្ត​របស់លោក​អ្នក​អាច​ប្រែ​ក្លាយទៅជា​លុយ​បាន ប្រសិនបើ​លោកអ្នក​ស្ទាត់ជំនាញ​លើ​វា​។ ហើយ​ជាមួយ​វត្តមាន​អ៊ី​ន​ធឺ​ណេ​ត​ទំនើប​ដូច​សព្វថ្ងៃ វា​ពិតជា​ងាយស្រួល​ណាស់​ដើម្បី​បង្ហាញ​ទម្លាប់​ទាំងនោះ​ទៅឱ្យ​អ្នក​ដែល​ចាប់អារម្មណ៍​អ្វីដែល​អ្នកមាន ឬ​អាច​ផ្តល់ជូន​ដល់​ពួកគេ​។ ខាងក្រោម​នេះ​ជា​ទម្លាប់​ទាំង ៦ ដែល​ផ្តល់​ប្រាក់កម្រៃ​ច្រើនសន្ធឹក​។ 

​    ​១. និពន្ធ​សៀវភៅ​
​    ​បើ​អ្នកមាន​ទឹកដៃ​ពូកែ​ខាង​និពន្ធ​សៀវភៅ លោកអ្នក​អាចដាក់​លក់​វា​តាម​អន​ឡាញ ឬ​តាម​បណ្ណាគារ​បាន ហើយ​វា​ជា​ប្រភព​ចំណូល​ដែល​កើតចេញពី​ចំណង់​ចំណូលចិត្ត ដែល​មិនចាំបាច់​ទៅធ្វើ​ការឱ្យ​អ្នកដទៃ​នោះទេ​។​

​    ​២. ថតរូប​
​    ​រូបភាព​មួយ​សន្លឹក​បង្កប់​អត្ថន័យ​រាប់លាន​។ ប្រសិនបើ​អ្នកជា​មនុស្ស​ពូកែ​ខាង​ផ្តិត​យក​រូបភាព​បង្កប់ន័យ​បែប​នោះ លោកអ្នក​អាច​រកលុយ​បាន​យ៉ាង​ងាយ​ពី​ការលក់​រូបភាព​តាម​អន​ឡាញ ហើយ​បើ​លោកអ្នក​អាចធ្វើ​ទៅបាន​គឺ​លក់​ឱ្យ​វេ​ប​សាយ​រូបភាព​ដូចជា Shutterstock, iStock, Fotolia, ShutterPoint និង​វេ​ប​សាយ​ជាច្រើន​ទៀត​។ 

​    ​៣. គ្រឿងអលង្ការ​ឬ​វត្ថុ​សិល្បៈ​ច្នៃ​ដោយ​ដៃ​ផ្ទាល់​
​    ​ប្រសិនបើ​លោក​អ្នកមាន​ទេពកោសល្យ​ខាង​ច្នៃ​វត្ថុ​សិល្បៈ​ឬ​គ្រឿងអលង្ការ​ដោយ​ដៃ លោកអ្នក​ក៏​អាច​រកលុយ​បាន​ផងដែរ មិនចាំបាច់​ធ្វើការ​ឱ្យគេ​ទេ​។ ហើយ​នេះ​ជា​សម័យ Facebook លោកអ្នក​អាច​យក​ផលិតផល​ច្នៃ​ដោយ​ដៃ​ផ្ទាល់​យកទៅលក់​តាម​បណ្តាញ​សង្គម​នេះ​ក៏បាន​ដែរ ហើយ​ឆាប់​ដល់ដៃ​អតិថិជន​គោលដៅ​ទៀត​។ 

​    ​៤. ដុត​នំ​
​    ​មនុស្ស​ដែលមាន​ជំនាញ​ដុត​នំ​គឺ​ពិបាក​រក​ណាស់ ហើយ​ប្រសិនបើ​លោកអ្នក​មាន​ជំនាញ​នេះ គឺ​ពិតជា​សំណាង និង​អាច​រកលុយ​បាន​ច្រើន​ពី​វា​។ លោកអ្នក​អាច​បង្អួត​ជំនាញ​នេះ​តាម Facebook ដោយ​បង្កើតជា​វីដេអូ​ណែនាំ​ខ្លីៗ​ដើម្បី​បង្កើន​អំណាច​លក់​ឱ្យ​រឹត​តែមាន​ប្រសិទ្ធភាព​។ 

​    ​៥. លេង​តន្ត្រី​
​    ​លោកអ្នក​អាច​ប្រើប្រាស់​ជំនាញ​តន្ត្រី​នៅតាម​បា ភោជនីយដ្ឋាន រង្គសាល ។​ល​។ ប៉ុន្តែ​ប្រសិនបើ​ទីកន្លែង​អស់នេះ​មិន​សម​នឹង​ជំនាញ​របស់​អ្នក​ទេ លោកអ្នក​អាច​រក​វិធី​ផ្សេង ដូចជា​បង្រៀន​មេរៀន​តន្ត្រី ដូចជា​ហ្គី​តា ព្យា​ណូ វី​យូ​ឡុង ។​ល​។​

​    ​៦. ដើរ​ផ្សារ​
​    ​ប្រសិនបើ​អ្នក​ពូកែ​ខាង​តថ្លៃ ពេល​ដើរ​ផ្សារ​ទិញ​អីវ៉ាន់ ហេតុអ្វី​មិន​ពិចារណា​បង្កើត​សមាគម​មួយ​សម្រាប់​ឱ្យ​អ្នក​ដែល​មិនសូវ​ចេះ​តថ្លៃ ជួល​សេវា​ដើរ​តថ្លៃ​ទំនិញ​ជាមួយ​អ្នក​ទៅ​? បណ្តា​ប្រទេស​អភិវឌ្ឍន៍​គឺ​គេ​មាន​សេវា​នេះ​ច្រើន ហើយ​អ្នក​ដែល​ធ្វើការ​ខាង​ហ្នឹង​គឺ​រកលុយ​បាន​កាក់កប​គួរសម​៕

adverise with khmeread
ប្រភព៖ Lifehack

អ្នកនឹងចូលចិត្ត

មតិយោបល់