Unnamed %285%29

ម៉ូតូ ​និង​ម៉ូតូ​បើក​បុក​គ្នា​ស្លាប់​ម្នាក់​, ​របួស២​នាក់​ស្រុក​មុខកំពូល​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ ​និង​ម៉ូតូ​បណ្ដាលឱ្យខូចខាត​ម៉ូតូ​០២​គ្រឿង ស្លាប់ម្នាក់​និង របួសស្រាល​០៣​នាក់​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ​វេលា​ម៉ោង​៥ ​និង​៣០​នាទី​នៅលើ​ផ្លូវលំ​ត្រង់ចំណុច​ភូមិ​លើ​ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ធូ​ដេ ពណ៌​ក្រហម ពាក់​ស្លាកលេខ​ភ្នំពេញ ​1BK-4631 បើកបរ​ដោយ​ឈ្មោះ គា កុសល​ ភេទ​ប្រុស​ អាយុ​២៦ឆ្នាំមាន​ទីលំនៅ​ភូមិ៣​ម៉ែត្រ​ ឃុំ​ទួល​ស្នួល​ ស្រុក​ក្រូចឆ្មា ​ខេត្ត​ត្បូងឃ្មុំ ធ្វើដំណើរ​ពី​ត្បូង ទៅ​ជើង។​

    លុះ​មកដល់​ចំណុចកើតហេតុ បាន​ទៅបុក​ជាមួយ ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​C90 (​គុប​ជ្រុង​) ពណ៌​ទឹកប៊ិច ពាក់​ស្លាកលេខ ភ​3387 ភ​.​ព1​ បើកបរ​ដោយ​ឈ្មោះ ​លន់ ស្រស់ ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភ​មិ​ព្រែក​តា​ទន់ ​ឃុំ​ព្រះ​ប្រសប់ ​ស្រុក​ខ្សាច់កណ្ដាល ​ខេត្តកណ្ដាល​ ដោយមាន​ឌុប​ប្រពន្ធ​ពីក្រោយ​ឈ្មោះ ណេង ស្រី​លីន អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ជាមួយគ្នា​ដែល​ធ្វើដំណើ​ពី​ជើង​ទៅ​ត្បូង​(​ច្រាសទិស​គ្នា​)​។​

    គ្រោះថ្នាក់​នេះ​បណ្ដាលឱ្យ​ស្លាប់​ឈ្មោះ គា កុសល ​នៅ​កន្លែងកើតហេតុ និង​របួសស្រាល​ដល់​ឈ្មោះ​ លន់ ស្រស់​ និង​ឈ្មោះ​ណេង ស្រី​លីន។ ចំពោះ​ម៉ូតូ​ទាំង​០២​បាន​យកមក​រក្សារ​ទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​មុខកំពូល​៕

មតិយោបល់