adverise with khmeread Jose mourinho cropped 4y13zvnq6wjn12uh05dmnegaz

Manchester United កាន់តែ​ដុនដាប ខណៈ Mouriho ត្រូវ​អាជ្ញាកណ្តាល​បញ្ជូន​ឱ្យ​អង្គុយ​នៅ​កៅអី​ទស្សនិកជន​

    ​បិសាច​ក្រហម Manchester United កំពុង​បន្ត​នូវ​ការចាប់ផ្តើម​រដូវ​កាល​ក្នុង​លី​ក​ដ៏​អាក្រក់​បំផុត​ចាប់តាំងពី​រដូវ​កាល ១៩៩០-៩១ ក្រោយពី​ការប្រកួត​បញ្ចប់​លទ្ធផល​ត្រឹម ១-១ ជាមួយនឹង​ញញួរ​ធំ West Ham United កាលពី​យប់​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ខណៈ​លោក Jose Mourinho ក៏ត្រូវ​អាជ្ញាកណ្តាល​បញ្ជូន​ឱ្យ​អង្គុយ​កៅអី​ទស្សនិកជន ចំពោះ​ការ​ទាត់​ដប​ទឹក​សុទ្ធ​តវ៉ា​ការឱ្យ​កាត​លឿង Pogba ផងដែរ​។​

​    ​ក្រុម​ក្នុង​ទឹកដី Old Trafford មួយ​នេះ បាន​ពឹងពាក់​ទៅលើ​ការដឹកនាំ​របស់ Jose Mourinho ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​របស់ខ្លួន បន្ទាប់ពី​ជាប់គាំង​អស់​រយៈពេល​បី​ឆ្នាំក្រោយ​ការដឹកនាំ​របស់លោក David Moyes និង Louis van Gaal ប៉ុន្តែ​អតីត​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​តោ​ខៀវ Chelsea ហាក់​មិនមាន​លទ្ធភាព​ដើម្បី​ស្រោចស្រង់​ស្ថានភាព​របស់​ពួកគេ​បានឡើយ​នាពេល​បច្ចុប្បន្ន​។​

​    ​បិសាច​ក្រហម​ប្រមូល​បានត្រឹមតែ ២០​ពិន្ទុ​ប៉ុណ្ណោះ​ពី​ការប្រកួត​បើកឆាក​ដំបូង​ចំនួន ១៣​លើក​របស់​ពួកគេ ដែលជា​ពិន្ទុសរុប​ដ៏​អន់​បំផុត​របស់​ពួកគេ​ចាប់តាំងពី​រដូវ​កាល ១៩៩០-៩១ ពេលដែល​ពួកគេ​អាច​រកបាន​ពិន្ទុ​ទាប​បំផុត​ចំនួន ២១​ពិន្ទុ បន្ទាប់ពី​ការប្រកួត​ចំនួន ១៣​លើក ប៉ុន្តែ​កាលនោះ​ត្រូវគេ​កាត់​អស់ ១ ពិន្ទុ​ចំពោះ​ការ​វាយតប់​គ្នា​ជាមួយ​ក្រុម Arsenal៕

adverise with khmeread

មតិយោបល់