adverise with khmeread  92685148 willian jose

Barcelona ចាញ់ Real ៦ ពិន្ទុ បន្ទាប់ពី​ស្មើ Sociedad

    ​អ្នកមាន​បុណ្យ Barcelona បានធ្វើ​ដំណើរ​ឆ្ពោះទៅមុខ​ទៅកាន់​សប្តាហ៍​បន្ទាប់​នៃ​ជំនួប El Clasico ជា​លើកដំបូង​នៃ​រដូវ​កាល​នេះ​ជាមួយនឹង​គ​ន្លាត​ពិន្ទុ​ចំនួន ៦ ពិន្ទុ​តាម​ពីក្រោយ​កំពូល​តារាង​អធិរាជ​ស Real Madrid បន្ទាប់ពី​ខកខាន​ប្រមូល​ពិន្ទុ​ពេញ​ក្នុងការ​ប្រកួត​បញ្ចប់​លទ្ធផល​ត្រឹម​ស្មើ ១-១ នៅឯ​ទឹកដី​របស់​ក្រុម Real Sociedad កាលពី​យប់មិញ​នេះ​។​

​    ​ម្ចាស់​ជើងឯក ដែល​បច្ចុប្បន្ន​បាន​ខកខាន​ដណ្តើម​ជ័យជម្នះ​នៅក្នុង​ការប្រកួត​ចំនួន​ប្រាំ​លើកចុងក្រោយ​របស់​ពួកគេ​នៅលើ​ទឹកដី Anoeta Stadium របស់ Sociedad បាន​ចាញ់​ប្រៀប​យ៉ាងខ្លាំង និង​ត្រូវ​ប្រឹងប្រែង​យ៉ាង​លំបាក​ដើម្បី​តាម​ស្មើ​យក ១ ពិន្ទុ​។​

​    ​Willian Jose បាន​ហក់​តែ​ត​បញ្ចូល​ទី​នាំមុខ​ជូន​ក្រុម​ម្ចាស់ផ្ទះ ខណៈដែល Gerard Pique បាន​ព្យាយាម​សង្គ្រោះ​បាល់ ពេល​គាត់​ព្យាយាម​ផ្តាច់​វា​ទៅ​ក្រៅ​តំបន់​គ្រោះថ្នាក់​។​

​    ​ក្រោយ​ត្រូវគេ​នាំមុខ​បាន​ត្រឹម​រយៈពេល​ប្រាំមួយ​នាទី Lionel Messi អាច​ស៊ុត​បញ្ចូល​ទី​តាម​ស្មើ​ជាមួយនឹង​គ្រាប់​បាល់​ដ៏​មាន​សារៈសំខាន់ ដែល​ផ្តល់ឱកាស​ជូន​ក្រុម​ភ្ញៀវ​ទទួលបាន​មួយ​ពិន្ទុ​ទៅផ្ទះ​វិញ​ផងដែរ​៕

adverise with khmeread

មតិយោបល់