adverise with khmeread G 3

Jun Ji Hyun មាន​ផ្ទៃពោះ​ហើយ​នៅតែ​ស្រស់ស្អាត​ (មានវីដេអូ)

​    កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦ ក្រុមហ៊ុន​លក់​គ្រឿងសំអាង​ម៉ាក​សញ្ញា HERA បានចេញ​ផ្សាយពាណិជ្ជកម្ម​កាលពី​ម្សិលមិញ​ក្រោម​ចំណងជើង​ថា "HERA Seoulista" នៅលើ​បណ្ដាញ YouTube ដោយ​សម្ដែង​ដោយ​តួ​ស្រី​នាង Jun Ji Hyun​។ ពាណិជ្ជកម្ម​មួយ​នេះ​បានធ្វើ​ឲ្យ​មិត្ត​នារី​ទាំង​អស់នៃ​ទីក្រុង​សេ​អ៊ូ​ល​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​

​    ​ក្នុង​ពាណិជ្ជកម្ម​មួយ​នេះ អ្នកនាង Jun Ji Hyun បានធ្វើ​ឲ្យ​អ្នកទស្សនា​សម្លឹង​មើលទៅ​នាង​ដោយ​មិន​ព្រិច​ភ្នែក​ទេ ដោយសារ​សម្រស់​របស់​នាង​ស្អាត​ពេក បើទោះជា​នាង​មាន​ផ្ទៃពោះ និង​ត្រៀម​ធ្វើជា​ម្ដាយ​ក៏ដោយ​។​

​    ​សារ​របស់​ក្រុមហ៊ុន​គ្រឿងសំអាង HERA បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា "​ហេតុអ្វី​អ្នក​រាល់គ្នា​ចាំបាច់​ទៅរក​ភាពស្រស់ស្អាត​នៅ​ទីកន្លែង​ឆ្ងាយ​? អ្នក​គឺជា​ហេតុផល​ដែល​ធ្វើ​ឲ្យ​ទីក្រុង​នេះ​រះ​ឡើង​"​។​

​    ​ក្នុង​វីដេអូ​ផ្សាយពាណិជ្ជកម្ម​មួយ​នេះ ក៏មាន​ស្ដ្រី​មួយចំនួន​ដែរ​បាន​សម្ដែង​អម​ក្នុង​វីដេអូ​ឃ្លី​ប​នេះ ដែល​ភាគច្រើន​សុទ្ធសឹងតែ​ជា​ស្រី​ស្អាតៗ​ទាំងអស់​។ លើសពីនេះ អ្នកនាង Jun Jin Hyun ក៏បាន​បង្ហាញ​នូវ​សម្លៀកបំពាក់​ក៏ដូចជា​បបូរមាត់​ដ៏​មាន​មន្ត​ស្នេហ៍​ក្នុងការ​ផ្សាយពាណិជ្ជកម្ម​មួយ​នេះ​ផងដែរ​។​

​    ​ឥទ្ធិពល​របស់​តារា​ស្រី​រូបនេះ​គឺ​នៅតែ​រក្សាបាន​ក្នុងចំណោម​អ្នកគាំទ្រ ហើយ​នាង​ក៏​នឹង​បន្ត​ចេញមុខ​ផ្សាយពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​មួយ​នេះដែរ បើទោះជា​នាង​មាន​ផ្ទៃពោះ​ក៏ដោយ​៕

 

adverise with khmeread

មតិយោបល់