adverise with khmeread Unnamed

ម៉ូតូ​និង​ម៉ូតូ​បើក​បុក​គ្នា​មួយ​លើ​ទៀត​របួសធ្ងន់​២​នាក់​នៅ​ស្រុក​មុខកំពូល​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​មួយលើកទៀត​​រវាង​ម៉ូតូ​ និង​រ៉ឺ​មក​ម៉ូតូ បណ្តាលឱ្យ​ខូចខាត​ម៉ូតូ​ ០២ គ្រឿង របួសធ្ងន់​០២​នាក់​នៅ​ថ្ងៃទី​២៧​ វិច្ឆិកា ​ឆ្នាំ​២០១៧ ​វេលា​ម៉ោង​៦ ​និង​៣០​នាទី​យប់​នៅលើ​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​ភូមិ​ព្រែក​យាយ​ហ៊ិ​នទី​១ ឃុំ​ឬ​ស្សី​ជ្រោយ ស្រុក​មុខកំពូល ​ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​ម៉ូតូ ​០១ ​គ្រឿង​ម៉ាក​ហុងដា សេ​125 សេរី​ឆ្នាំ​2015​ ពណ៌​ខ្មៅ​ ស្លាកលេខ​កំពង់ចាម​ 1G-6285​ បើកបរ​ដោយ​ឈ្មោះ​ អ៊ុំ វ​ណ្ណី ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ នៅ​ភូមិ​ព្រែក​យាយ​ហ៊ិ​នទី១ ឃុំ​ឬ​ស្សី​ជ្រោយ​ ស្រុក​មុខកំពូល ខេត្តកណ្តាល ​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​ច្រាសទិស​គ្នា។​

      លុះ​មកដល់​ចំណុច កើតហេតុ​បាន​ទៅបុក​រ៉ឺ​មក​ម៉ូតូ​ ០១ ​គ្រឿង ម៉ាក​សង់​កូ​រេ ពណ៌​ក្រហម​គ្មាន​ស្លាកលេខ​បើកបរ​ដោយ​ឈ្មោះ​ ឌូ ម៉​ល ​ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ​នៅ​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​បាធាយ ខេត្តកំពង់ចាម ដែល​ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង​។​

    គ្រោះថ្នាក់​នេះ​បណ្តាល​ឱ្យ​របួសធ្ងន់​ដល់​អ្នក​ទាំង ​០២ ​នាក់ ហើយ​ជនរងគ្រោះ​ទាំង ​០២​ នាក់​ត្រូវបាន​បងប្អូន​ដឹក​យកទៅ​មន្ទី​ពេទ្យ ចំណែក​វត្ថុ​​តាង​ទាំង ​០២ បាន​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឬ​ស្សី​ជ្រោយ៕

adverise with khmeread

មតិយោបល់