adverise with khmeread Untitled 1

បើ​ដាក់ចិត្ត​ថា​ត្រូវតែ​អាន​សៀវភៅ​ភាសា​អង់គ្លេស គួរ​ចាប់យក​សៀវភៅ ៧ ក្បាល​នេះ ដែល​ជួយ​មនុស្ស​ឱ្យ​ក្លាយជា​អ្នកមាន​

    ​ប្រសិនបើ​លោកអ្នក​មិនសូវ​ចំណាប់​ខាង​អាន​សៀវភៅ​ទេ ប៉ុន្តែ​ចង់​ក្លាយជា​អ្នកមាន អ៊ីចឹង​លោកអ្នក​គួរ​ចាប់ផ្តើម​ហាត់​អាន​សៀវភៅ​ទាំង ៧ ក្បាល​ខាងក្រោម​នេះ ព្រោះ​វា​អាចជួយ​លោកអ្នក​កា្ល​យ​ជា​អ្នក​មានបាន​។ 

​    ​១. សៀវភៅ The Science of Getting Rich និពន្ធ​ដោយ Wallace Wattles
​    ​សៀវភៅ​ឆ្នាំ ១៩១០ និពន្ធ​ដោយ​លោក Wallace Wattles នេះ​ផ្តល់នូវ​គំនិត​ប្រាជ្ញា​អំពី​របៀប​ដែល​មនុស្ស​អាច​កសាង​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​។ 

​    ​២. សៀវភៅ The 50th Law និពន្ធ​ដោយ​តារាចម្រៀង 50 Cent និង Robert Greene
​    ​សៀវភៅ​ងាយស្រួល​អាន​និង​ងាយស្រួល​យល់​នេះ​គឺ​និយាយ​អំពី​ភាព​មិនចេះ​ខ្លាច​របស់​តារាចម្រៀង​រ៉ែ​ប​អាមេរិក 50 Cent ដែល​សរសេរ​រួមគ្នា​ដោយ​លោក Robert Greene​។ សៀវភៅ​នេះ​អាចជួយ​ឱ្យ​អ្នក​ដែល​ចាប់ផ្តើម​រកស៊ី​ថ្មីថ្មោង មាន​ភាពក្លាហាន​និង​ប្តេជ្ញាចិត្ត​ខ្ពស់​ឆ្ពោះទៅរក​គោលដៅ​។ 

​    ​៣. សៀវភៅ The Little Book That still Beats The Market និពន្ធ​ដោយ Joel Greenblatt  
​    ​សៀវភៅ​នេះ​គឺ​បង្រៀន​អ្នកវិនិយោគ​ថ្មីថ្មោង​អំពី​របៀប​ផ្តោត​សំខាន់​លើ​ការរក​ចំណេញ​ដើម្បី​រក​ចំណេញ​រឹតតែ​ច្រើន​លើ​ទីផ្សារ​។ សៀវភៅ​នេះ​គឺ​ស័ក្តិសម​បំផុត​សម្រាប់​អ្នកវិនិយោគ​ដែល​មិនមាន​មូលដ្ឋានគ្រឹះ​អ្វី​សោះ​។ 

​    ​៤. សៀវភៅ Common Sense On Mutual Funds និពន្ធ​ដោយ John Bogle
​    ​សៀវភៅ​នេះ​និយាយ​អំពី​យុទ្ធសាស្ត្រ​ធ្វើ Indexing សម្រាប់​អ្នកវិនិយោគ​ថ្មីថ្មោង នៅលើ​ទីផ្សារ​។ 

​    ​៥. សៀវភៅ The Law of Divine Compensation, On Work, Money and Miracles និពន្ធ​ដោយ Marianne Williamson
​    ​សៀវភៅ​នេះ​និយាយ​អំពី​ការរក​លុយ​គឺ​កើតចេញពី​ការគិត​ហើយ​ឈ្មុសឈ្មុល មិនមែន​គិត​ត្រឹម​ទ្រឹស្តី​ប្រកបដោយ​គតិបណ្ឌិត​ទេ​។ 

​    ​៦. សៀវភៅ How to Get Out of Debt, Stay Out of Debt & Live Prosperously និពន្ធ​ដោយ Jerrold Mundis
​    ​សៀវភៅ​នេះ​និយាយ​អំពី​ការជួយ​ឱ្យ​មនុស្ស​ប្រែក្លាយ​បំណុល​ទៅជា​ចំណូល និង​ជោគជ័យ​ជាមួយ​អាជីវកម្ម​ផ្ទាល់ខ្លួន​។​

​    ​៧. សៀវភៅ Think and Grow Rich និពន្ធ​ដោយ Napoleon Hill
​    ​សៀវភៅ​នេះ​និពន្ធ​ឡើង​បន្ទាប់ពី​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​ក្នុង​ឆ្នាំ ១៩២៩​។ Napoleon Hill បានប្រែក្លាយ​ពី​អ្នកកាសែត​ទឹកដៃ​អន់​មក​ក្លាយជា​អ្នកនិពន្ធ​ទឹកដៃ​មាស បន្ទាប់ពី​ចំណាយពេល ២ ទសវត្សរ៍ ស្រាវជ្រាវ និង​សរសេរ​សៀវភៅ​នេះឡើយ​។ សៀវភៅ​នេះ​និយាយ​ពី​របៀប​ជួយ​ឱ្យ​មនុស្ស​ក្លាយជា​អ្នកមាន​តាម​ដំណាក់កាលៗ ហើយ​វា​នៅតែ​អាចអនុវត្ត​ត្រូវ ក្នុងសម័យ​ទំនើប​នេះ​៕ 

adverise with khmeread
ប្រភព៖ Lifehack

អ្នកនឹងចូលចិត្ត

មតិយោបល់