adverise with khmeread Fjfjfjfjf copy

ក្រុម​តារា​ប៉ុស្តិ៍​លេខ ៣ ថៃ​បដិសេធថា​ពួក​អ្នក​វាយ​និស្សិត​មិនមែនជា​អង្គរក្ស​របស់ខ្លួន​ទេ ខណៈ​ប៉ូលិស​បិទទ្វារ​ហាង​ដើម្បី​ស៊ើបអង្កេត​

    ​ឈៀង​ម៉ៃ ៖ ប៉ូ​សិ​ល​បាន​បញ្ជា​បិទ​ហាង Malin Sky ក្នុង​ជម្លោះ​សារ​ធារ​ណៈ​មួយ​ដែល​កូន​របស់​ឧ​ត្ត​ម​សេនីយ៍​កងទ័ព​ម្នាក់​ត្រូវបាន​គេ​វាយដំ​ដោយ​ក្រុម​អង្គរក្ស​ដោយសារ​ការប្រើ​បន្ទប់ទឹក​សារ​ធារ​ណៈ ដែល​ក្រុម​តារា​ទូរទស្សន៍​បាន​ប្រើ​នោះ​។​

​    ​ទន្ទឹមនឹង​នេះដែរ ប៉ូលិស​ស៊ើបអង្កេត​បានទទួល​តម្រុយ​ពី​សាក្សី​ម្នាក់ ដែល​នឹង​បំភ្លឺ​លើ​ឧបទ្ទវហេតុ​នោះ​។​

​    ​លោក Issarajnuwat Wankawisan វ័យ ២៣ ឆ្នាំ ជា​សិស្ស​ឆ្នាំ​ទី ៤ នៅ​សាកលវិទ្យាល័យ Payab និង​ជា​កូន​របស់​ឧ​ត្ត​ម​សេនីយ៍​កងទ័ព​ម្នាក់ ត្រូវបាន​វាយដំ​ដោយ​ក្រុម​អង្គរក្ស​នៅ​ហាង Malin Sky ក្នុង​ឃុំ Chang Puak ក្នុងស្រុក​មឿង​នៅ​ម៉ោង ១១ យប់ ថ្ងៃ​សុក្រ​។​

​    ​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ Issarajnuwat Wankawisan អាយុ ២៣ ឆ្នាំ បាន​ប្រាប់​ប៉ូលិស​ថា​បាន​ទៅ​ភោជនីយដ្ឋាន​និង​ដើរ​តាម​សារ​ធារ​ណៈ​ម្នាក់ឯង​។ នៅពេល​គាត់​បាន​ទៅ​បន្ទប់ទឹក គាត់​បាន​អះអាងថា​ត្រូវបាន​រារាំង​ដោយ​អង្គរក្ស​ការពារ ៤ នាក់ និង​ប្រាប់​ឱ្យ​រង់ចាំ​ខាងក្រៅ ខណៈដែល​តារា​សម្ដែង​ប្រមាណ ៤ ទៅ ៥ នាក់​កំពុង​ប្រើប្រាស់​បន្ទប់ទឹក​នោះ​។​

​    ​តាម​របាយការណ៍​បង្ហា​ញ​ថា​ក្រុម​តារា​ទាំងនោះ​រួមមាន​តារា​សម្ដែង​ប៉ុស្ដិ៍​លេខ ៣ ដូចជា Mark Parin និង​មិត្ត​រួម​អាជីព​របស់គាត់​រួមមាន Nattaporn “Taew” Tameeruks, Nittha “Mew” Jirayungyurn និង  Lakana "Aum"  Wattanawongsiri​។​

​    ​និស្សិត​សាកលវិទ្យាល័យ Payap ឆ្នាំ​ទី ៤ រូបនេះ​បាន​និយាយថា គាត់​បាន​តវ៉ា​ថា អ្នកយាម​ទាំងនោះ​មិនគួរ​រារាំង ឬក៏​ឱ្យ​រង់ចាំ​នោះទេ ដោយសារ​វា​គឺជា​បន្ទប់ទឹក​សារ​ធារ​ណៈ​។ ហើយ​លោក Issarajnuwat ក្នុងចំណោម​តារា​ទាំងអស់នោះ​មាន​ម្នាក់​បាន​បញ្ជា​ឱ្យ​វាយដំ​មកលើ​ខ្លួន នៅពេល​ពួកគេ​ចេញពី​បន្ទប់ទឹក​នោះ​រួច​។​

​    ​មាន​អ្នក​ដើរកាត់​ទីនោះ​ព្យាយាម​ថត​វីដេអូ​ដែរ ប៉ុន្ដែ​ត្រូវបាន​រារាំង​ពី​សំណាក់​ក្រុម​អង្គរក្ស​ទាំងនោះ​។ និស្សិត​ម្នាក់​នោះ​ត្រូវបាន​បញ្ចូនទៅ​មន្ទីរពេទ្យ Lanna ក្នុងស្រុក​មឿង​ដោយ​បុរស​ចិត្តល្អ​ម្នាក់​ឈ្មោះ Samaritan ហើយ​គាត់​ត្រូវរបួស​បាក់ឆ្អឹង​ច្រមុះ បាក់ធ្មេញ​ពីរ បាក់​ថ្គាម និង​មាន​បញ្ហា​របួស​ភ្នែក​។​

​    ​ប៉ុន្ដែ​តារា​សម្ដែង​ម្នាក់​បាន​ចេញមក​និយាយ​កាលពី​រាត្រី​ម្សិលមិញ​ថា បុរស​ទាំងនោះ​មិនមែនជា​អង្គរក្ស​របស់​នរណាម្នាក់​ក្នុងចំណោម​ក្រុម​តារា​របស់​ពួកគេ​ទេ ហើយ​ពួកគេ​ត្រូវបាន​ជួល​ក្នុង​ហាង Malin Sky ដើម្បី​ផ្ដល់​សុវត្ថិភាព​និង​ធានា​ឱ្យបាន​នូវ​ភាព​ឯកជន​របស់​ពួកគេ​។​

​    ​ហើយ​កាលពី​ថ្ងៃអាទិត្យ ក្រុម​ប៉ូ​សិ​ល​ស៊ើបអង្កេត​មួយក្រុម​បាន​ចុះទៅ​មន្ទីរពេទ្យ Lanna ដើម្បី​សាកសួរ​ពី​ស្ថានភាព​ជំងឺ​របស់​ជនរងគ្រោះ ប៉ុន្ដែ​ជនរងគ្រោះ​មិនអាច​ឆ្លើយតប​ទៅនឹង​សំណួរ​បានទេ​ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​របស់គាត់​។​

​    ​យ៉ាងណាមិញ លោក Pol Maj Gen Montri Sambunyanon អនុប្រធាន​ប៉ូលិស​ខេត្ត​តំបន់​លេខ ៥ បាន​និយាយថា ប៉ូលិស​នឹង​ធានា​ឱ្យបាន​នូវ​យុត្តិធម៌​សម្រាប់​ភាគី​ទាំងសងខាង​។ បច្ចុប្បន្ន​អាជ្ញាធរ​បាន​បិទ​ហាង​នោះ​ហើយ​និង​បាន​សិទ្ធិ​ក្នុងការ​ស៊ើបអង្កេត​លើ​ករណីនេះ​ផងដែរ​៕

ប្រភព៖បាងកកប៉ុស្ដិ៍

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់