adverise with khmeread Untitled 1

ម៉ូតូ​និង​ម៉ូតូ​បើក​បុក​គ្នា​របួស​២​នាក់​នៅ​ស្រុក​គី​រី​សាគរ​

    កោះកុង​ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​កាលពី​ថ្ងៃទី២៧ ​វិច្ឆិកា​ឆ្នាំ​2016 វេលា​ម៉ោង០៨ និង​៥០​នាទី នៅលើ​ផ្លូវ​គ្រួស​ក្រហម ចំណុច​មុខសាលា ឃុំ​ភ្ញី​មាស ស្រុក​គី​រី​សាគរ ខេត្តកោះកុង បណ្តាលឱ្យ​របួស​២​នាក់។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ ម៉ូតូ ម៉ា​កវេ​វ RSX ពណ៌​ក្រហម គ្មាន​ស្លាកលេខ​មាន​ទិសដៅ ពី​ត្បូង​ទៅ​ជើងបើកបរ ដោយ​ឈ្មោះ សន សំអាត ភេទ​ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មាន​ទីលំនៅ​ភូមិ​-​ឃុំ កើតហេតុ​ខាងលើ បាន​បើក​បុក ពីក្រោយ​ម៉ូតូ ម៉ា​កវេ​វ​អាល់​ហ្វា ពណ៌​ក្រហម គ្មាន​ស្លាក​លេខ​បើកបរ​ស្រប ទិស​គ្នា ជិះ​គ្នា២​នាក់។​

    អ្នកជិះ​ម៉ូតូ​មាន​១-​ឈ្មោះ ង៉ុ​យ ទៀង ភេទ ស្រី អាយុ​៤៤​ឆ្នាំ (​គ្មាន​របួស​) អ្នកបើកបរ​, ២-​ឈ្មោះ ហុង បៃ​បួ ភេទ ស្រី អាយុ១៤ឆ្នាំ រងរបួស កំភួនជើង​ខាងឆ្វេង ដាច់រយះ​ប្រវែង​១៣ សង្ទីម៉ែត្រ​។​ ទាំង ​២ នាក់ ជា​ម្តាយ​និង​កូន មាន​ទីលំនៅ​ស្នាក់នៅ បណ្តោះអាសន្ន ភូមិ​ភ្ញី​មាស ឃុំ​ភ្ញ​មាស ស្រុក​គិរី សាគរ​។ មូលហេតុ​បណ្តាលមកពី ម៉ូតូ​ជិះ​ខាង មុខ​ចាប់​ហ្វ្រាំង ទើប​ម៉ូតូ ជិះ​ខាងក្រោយ​បុក​តែម្តង​។​

    ក្រោយ​កើតហេតុ​កម្លាំង​ប៉ូលិស​ជំនាញ សហការ​ជា មួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល ភ្ញី​មាស​ចុះ​ធ្វើការ​ត្រួតពិនិត្យ កន្លែង​ហេតុ ហើយ​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ព្យាបាល​នៅ​ពេទ្យ​ឯកជន។ ​ចំណែក​ម៉ូតូ​ទាំង ២​ គ្រឿង​កម្លាំង​យើង​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ភ្ញី​មាស រង់ចាំ​ម្ចាស់​មក​ធ្វើការ​ដោះស្រាយ៕

adverise with khmeread

មតិយោបល់