adverise with khmeread Sinkhole reopens

ទើប​ជួសជុល​ថ្ងៃមុន ឥឡូវ​ស្រុត​ទៀតហើយ​!

    ​អាជ្ញាធរ​ក្នុងប្រទេស​ជប៉ុន​បាន​បិទផ្លូវ​មួយ​ជា​បណ្ដោះអាសន្ន ដែល​វា​ត្រូវបាន​ជួសជុល​ឡើងវិញ បន្ទាប់ពី​បាក់​រំលំ​ជា​រណ្ដៅ​យក្ស​មួយ ខណៈដែល​ពេលនេះ​វា​កំពុង​បង្ហាញ​សញ្ញា​ស្រុត​ឡើងវិញ​ម្ដង​ទៀតហើយ​។ នេះ​បើ​យោងតាម​វេ​ប​សាយ Channelnewsasia ចេញ​ថ្ងៃទី​២៧ វិច្ឆិកា​។​

​    ​ប៉ូលិស​បាន​ព័ទ្ធជុំវិញ​តំបន់​ជិត​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី JR Hakata Station នៅ​ម៉ោង​ប្រមាណ​ជា ១ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បន្ទាប់ពី​មន្ត្រីប៉ូលិស​រកឃើញ​ស្រុត​ជម្រៅ ៧ សង់ទីម៉ែត្រ និង​ទំហំ​ស្រុត ៣០ ម៉ែត្រការ៉េ​។​

​    ​នៅពេលដែល​ផ្លូវ​ត្រូវបាន​បិទ​មួយ​សប្ដាហ៍​កាលពី​ថ្ងៃទី ៨ វិច្ឆិកា បន្ទាប់ពី​ស្រុត​ចេញ​រណ្ដៅ​យក្ស​មួយ ដែលមាន​ទំហំ ៣០ ម៉ែត្រ និង​ជម្រៅ ១៥ ម៉ែត្រ ដោយ​បំផ្លាញ​ផ្លូវ​នៅ​ចំណុចប្រសព្វ​មួយ​នៅ​ជិត​ស្ថានីយ៍​នោះ​។​

​    ​យ៉ាងណាមិញ អ្នកនាំពាក្យ​របស់​ក្រុង Fukuoka បាន​និយាយថា ការស្រុត​ផ្ទៃ​នៃ​ផ្លូវ​ជួសជុល​នេះ​អាច​បណ្ដាលមកពី​ការ​បង្ហាប់​នៃ​ស៊ីម៉ង់ត៍​ជាមួយនឹង​ដី​ពិសេស ដែល​ពួកគេ​ប្រើ​ដើម្បី​បំពេញ​រណ្ដៅ​យក្ស​នោះ​។ នេះ​បើ​យោងតាម​វេ​ប​សាយ Kyodo News ៕

ប្រភព៖បរទេស

adverise with khmeread

មតិយោបល់