adverise with khmeread 1

​ពួក ISIS វាយប្រហារ​លើ​ទ័ព​អ៊ីស្រាអែល​ជា​លើកដំបូង​មិន​ធ្លាប់មាន​

    ​កងកម្លាំង​អ៊ីស្រាអែល​បានសម្លាប់​សកម្ម​យុទ្ធ ISIS ចំនួន​បួន​នាក់​នៅក្នុង​ប្រទេស​ស៊ី​រី នៅ​ក្នុងការ​ប៉ះគ្នា​ដោយផ្ទាល់​ជា​លើកដំបូង​រវាង​ប្រទេស​នេះ និង​ក្រុម​ភេរវកម្ម​។​

​    ​អ្នកនាំពាក្យ​យោធា​ម្នាក់​បាន​និយាយថា ពួក​ជី​ហាដ​បាន​បើក​ការវាយប្រហារ​លើ​ការ​ល្បាត​របស់​យោធា​នៅ​តំបន់ Golan Heights ដែល​គ្រប់គ្រង​ដោយ​ទាហាន​អ៊ីស្រាអែល​។ យ៉ាងណាក្តី កងទ័ព​អ៊ីស្រាអែល​បាន​ឆ្លើយតប​ដោយ​បាញ់ប្រហារ​ទៅលើ​រថយន្ត​នោះ​។​

​    ​មិនយូរ​មិនឆាប់ យន្តហោះ​ចម្បាំង​បាន​មកដល់​កន្លែងកើតហេតុ ហើយ​បាន​បំផ្លាញ​រថយន្ត ដោយ​សម្លាប់​ជន​ជ្រុលនិយម​ទាំងអស់​។​

​    ​គ្មាន​កងទ័ព​អ៊ីស្រាអែល​ណា​ម្នាក់​រងរបួស​នៅក្នុង​ហេតុការណ៍​នេះឡើយ ដោយ​មន្ត្រី​កំពូល​ប្រទេស​នេះ​និយាយថា ខ្លួន​ជឿថា​នេះ​គឺ​គ្រាន់តែ​ជា​ឧប្បត្តិហេតុ​កើតឡើង​តែម្តង​ប៉ុណ្ណោះ​។​

​    ​ឥឡូវ​អ្នកឃ្លាំមើល​អង្គការសហប្រជាជាតិ​កំពុងស្ថិត​កន្លែងកើតហេតុ​ដើម្បី​ព្យាយាម​ទប់ស្កាត់​ស្ថានការណ៍​កុំឱ្យ​វា​រាលដាល​ខ្លាំង​។​

​    ​នេះ​គឺជា​ការវាយប្រហារ​ផ្ទាល់​មកលើ​អ៊ីស្រាអែល​ជា​លើកដំបូង​ដោយ​សកម្ម​យុទ្ធ ISIS ដែល​ពុំ​សូវ​បាន​លូកដៃ​ប៉ុន្មាន​ទេ​ក្នុង​សង្គ្រាមស៊ីវិល​នៅក្នុង​ស៊ី​រី​៕

ប្រភព៖ បរទេស

adverise with khmeread
ប្រភព៖ T

មតិយោបល់