1

Antoine Griezmann សារភាពថា បើចាកចេញពីអេស្ប៉ាញ គាត់នឹងជ្រើសរើសយក Premier League

​    ​Antoine Griezmann បាន​ទទួលស្គាល់ថា គាត់​នឹង​ពេញចិត្ត​ក្នុងការ​ផ្ទេរ​ទៅកាន់​ក្របខ័ណ្ឌ​លី​ក​កំពូល​អង់គ្លេស Premier League ប្រសិនបើ​គាត់​សម្រេចចិត្ត​ចាកចេញ​ពី​ប្រទេស​អេ​ស្ប៉ា​ញ​។​

​    ​ខ្សែប្រយុទ្ធ​របស់​ក្រុម Atletico Madrid រូបនេះ ទទូចថា​គាត់​មិនមាន​បំណងប្រាថ្នា​ដើម្បី​ចាក​ចេញពី​ទឹកដី Calderon ឡើយ ប៉ុន្តែ​គាត់​គឺជា​ប្រិយមិត្ត​ម្នាក់​នៃ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​។​

​    ​ដោយ​បញ្ជាក់​ទៅកាន់​វេ​ប​សាយ​បារាំង Telefoot តារាបាល់ទាត់​អន្តរជាតិ​បារាំង​រូបនេះ​បាន​និយាយថា គាត់​នឹង​ពេញចិត្ត​ក្នុងការ​ផ្លាស់​មួយ​ទៅកាន់​ទឹកដី​អង់គ្លេស ជាជាង​ការផ្លាស់​ទៅកាន់ Ligue 1 ប្រទេស​បារាំង ប៉ុន្តែ​បាន​បញ្ជាក់ថា គាត់​គឺ​រីករាយ​ជាមួយនឹង Atletico​។​

​    ​Griezmann បាន​បង្កើត​ឱ្យ​ខ្លួន​គាត់​ក្លាយទៅជា​តារា​ឆ្នើម​ក្នុង​តំបន់​អឺរ៉ុប​ម្នាក់​ក្នុង​ជំនាញ​ផលិត​គ្រាប់​បាល់ ដែល​អាច​ស្វែងរក​គ្រាប់​បាល់​បាន​ចំនួន ២២​គ្រាប់​ក្នុង​រយៈពេល​ពីរ​រដូវ​កាល​របស់ខ្លួន​កន្លងទៅ​នេះ​៕

 

ប្រភព៖ Mirror

មតិយោបល់