adverise with khmeread 1

ចចាមអារ៉ាម: Chelsea នឹងប្រជែងក្នុងសមរភូមិដណ្តើមយក James Rodriguez

    ​តោ​ខៀវ Chelsea បាន​ត្រៀម​ចូល​សមរភូមិ​ជាមួយនឹង​បិសាច​ក្រហម Manchester United សម្រាប់​ការចុះហត្ថលេខា​ទិញយក​ខ្សែបម្រើ​របស់​ក្រុម​អធិរាជ​ស Real Madrid កីឡាករ James Rodriguez ។​

​    ​តារាបាល់ទាត់​វ័យ ២៥​ឆ្នាំ​រូបនេះ បាន​ជាប់គាំង​ក្នុងការ​ទទួលបាន​តំណែង​លេង​គ្រប់គ្រាន់​ក្នុង​ក្រុម​របស់លោក Zinedine ZIdane ទោះបីជា​កីឡាករ​របស់ Real ជាច្រើន​នាក់​បាន​ជួប​បញ្ហា​របួស​ក៏ដោយ ដែល​វា​គឺជា​ការរំពឹង​មួយ​ថា តារាបាល់ទាត់​អន្តរជាតិ​កូ​ឡុំ​ប៊ី​រូបនេះ​ទីបំផុត​អាច​នឹង​ត្រៀមខ្លួន​ដើម្បី​ប្រកាស​ពី​អាជីព​ចុងក្រោយ​របស់គាត់​ក្នុង​ទឹកដី​ប្រទេស​អេ​ស្ប៉ា​ញ​។​

​    ​រឿង​ទាំងនោះ​បានផ្តល់​ក្តីសង្ឃឹម​ខ្ពស់​មួយ​ទៅដល់​លោក Antonio Conte ដែល​កាលពីមុន​គាត់​បាន​សម្លឹង​ទៅលើ​លទ្ធភាព​នៃ​ការបង្កើតឱ្យមាន​ការផ្ទេ​រ​មួយ​នេះ​នៅក្នុង​ទីផ្សារ​រដូវក្តៅ​កន្លងទៅនេះ​។​

​    ​នៅក្នុង​ការហាមឃាត់​មួយ​របស់​សហព័ន្ធ​បាល់ទាត់ វា​អាច​នឹង​ទប់ស្កាត់​ការដោះដូរ​ដ៏​មាន​សក្តានុពល​របស់ Real នៅក្នុង​ទីផ្សារ​ដោះដូរ​ចំនួន​ពីរលើក​ខាងមុខនេះ ប៉ុន្តែ​ក្លឹប​យក្ស Premier League សង្ឃឹមថា James នឹង​ចាក​ចេញពី​ពួកគេ​ដោយ​គ្មាន​ជម្រើស​អ្វី​ផ្សេង​ឡើយ និង​បង្ខំ​យ៉ាងណា​ចាកចេញ​ឱ្យ​ទាល់តែ​បាន​៕

 

adverise with khmeread
ប្រភព៖ Goal

មតិយោបល់