ស្ត្រីជនជាតិចិនបើករថយន្តបុករះរនាំងដែកពុះចែកទ្រូងផ្លូវបាក់៤ផ្ទាំង

ភ្នំពេញ ៖ រនាំងដែកពុះចែកទ្រូងផ្លូវចំនួន៤ផ្ទាំង បានរងការខូចខាតដោយសារតែស្ត្រីជនជាតិចិនម្នាក់បានបើករថយន្តបុករះកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី២៩វិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហព័ន្ធរ៉ុស្សី ស្ថិតក្នុងភូមិក្បាលដំរី​ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
    ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តឡិច
ស៊ីសRX300​ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2O-6537 បើកបរដោយស្ត្រីជនជាតិចិនម្នាក់(ពុំទាន់ស្គាល់ឈ្មោះ)​ ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ។
    ខណះមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុករះរនាំងដែកពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់៤ផ្ទាំងរងកាខូចខាត ។ចំណែករថយន្តដាច់កាឡេខាងឆ្វេងទៅមុខលែងរួច​ តែមិនមានអ្នកណាម្នាក់រងរបួស រីឯម្ចាស់រថយន្តគេចខ្លួន។
    ក្រោយមកសមត្ថកិច្ចជំនាញបានចុះមកធ្វើវាស់វែងរួចស្ទូចយករថយន្តទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី៕


 

adverise with khmeread