adverise with khmeread 1

ឃាត់កម្មការិនីម្នាក់ពាក់ព័ន្ធលេងល្បែងអាប៉ោង

    កណ្តាល ៖ កម្មការិនី​រោងចក្រ​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​អង្គស្នួល​ឃាត់ខ្លួន​ក្នុងករណី​បង្ក្រាប​ល្បែង​ស៊ីសង​ប្រភេទ​បាញ់អាប៉ោង​កាលពី​វេលា​ម៉ោង​១១​និ​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃទី​១៧​មករា​ឆ្នាំ​២០១៦​នៅ​ចំណុច​ដីឡូត៍​ផ្ទះ​ឈ្មោះ ភួង ​ស៊ីនឿ​ន​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​ជនជាតិ​ខែ្មរ​មុខរបរ​កសិករ​(​រត់គេចខ្លួន​)​នៅ​ភូមិ​អន្ទង់​ក្រវៀន ឃុំ​ម្កាក់ ស្រុក​អង្គស្នួល​ខេត្តកណ្ដាល​។​

    ប៉ូលិស​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹងថា អ្នកលេង​អាបោ​ង​ដែល​ឃាត់ខ្លួន​បាន​ឈ្មោះ​ផល កុសល ភេទ​ស្រី​អាយុ​៣៨​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​កម្មការិនី​រោងចក្រ​ស្នាក់នៅ នៅ​ភូមិ​លំហាច ឃុំ​ម្កាក់ ស្រុក​អង្គ​ស្នួ​ក ខេត្តកណ្តាល​ជា​អ្នក​ប៉ុ​ង​(​ចូល​ហ៊ុន​) ជា មួយ​មេ​ជា​ម្ចាស់ផ្ទះ​។​

    វត្ថុតាង​ចាប់យក រួមមាន​៖១-​ចាន​អាប៉ោង​និង​គំរប​ចំនួន​មួយ​២-​កំរាល​មាន​លេខ​សំរាប់​ចាក់​អាប៉ោង​ចំនួន​មួយ ៣-​តង់​ខៀវ​ក្រាល​ចំនួន​មួយ ៤-​ម៉ូតូ​ចំនួន​០៣​គ្រឿ​ង​
(​ម៉ូតូ​សង់​០១១​ពណ៌​ខ្មៅ​ពាក​ស្លាក​លេខ​ភ្នំពេញ ​1AW-9544​ លេខ​តួ​និង​លេខ​ម៉ា​ស៊ី​ន ​៨៥៣៧៧១៤,​ ម៉ូតូ​ម៉ាក​ហុងដា​២០១៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1CY-8657 ​លេខ​តួ​និង​លេខ​ម៉ាស៊ីន​៩៣០៨២៩៨,​ម៉ូតូ​ម៉ាក​ហុងដា​០៨​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ ​1B-1178​ លេខ​តួ​និង​លេខ​ម៉ា​ស៊ីន​៨២៦៧៤៩៣​។​

    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ​កម្លាំង​ប៉ូលិស​អធិការដ្ឋាន​ចុះ​ល្បាត​បានទទួល​ព័ត៌មាន​ពី​មហាជន​ល្អ​ថា​មាន​លេងល្បែង​ស៊ីសង​អាប៉ោង​។​ពេលនោះ​កម្លាំង​ល្បាត​ចុះទៅ​ក​នែ្ល​ង​កើតហេតុ​ឃាត់​បាន​ម្នាក់​និង​វត្ថុតាង​ខាងលើ ។ ចំណែក​មុខ​សញ្ញា​ផ្សេងៗ​ទៀត​បាន​រត់គេចខ្លួន​អស់​៕​

adverise with khmeread

មតិយោបល់