Untitled 1

មិនដែល​ដឹង​សោះ គំនូស​ជីវ​ច​ល​របស់​ក្រុមហ៊ុន Disney បង្កប់​រូបភាព​ស្រើបស្រាល​

    ​Disney គឺជា​ក្រុមហ៊ុន​ផលិត​គំនូស​ជី​វច​ល​ល្បី​រាប់​ទសវត្សរ៍​មកហើយ និង​មាន​អ្នក​ស្រឡាញ់​ចូលចិត្ត​រាប់រយ​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​។ ក្នុងនោះ​មានរឿង​តុក្កតា​ជាច្រើន​ដូចជា​ដូចជា អា​ឡា​ដាំង ស្ដេច​តោ និង​រឿង​ជាច្រើន​ទៀត​សុទ្ធសឹងតែ​ជា​តុក្កតា​ល្បីៗ​។​

​    ​កាលពី​ឆ្នាំមុន ក្រុមហ៊ុន​អាមេរិក​ដែល​បង្កើតឡើង​ដោយ​ស្ថាបនិក​ឈ្មោះ Walt និង Roy Disney ក្នុង​ឆ្នាំ ១៩២៣ រកប្រាក់​ចំណូល​បាន​ជាង ៥០ ពាន់​លាន​ដុល្លារ​មិន​ធ្លាប់មាន​ពីមុនមក​។​

​    ​ប៉ុន្ដែ​ក្រុម​អ្នកស្វែងរក​ការពិត​មួយ​ហៅថា "truth-seekers" បាន​រកឃើញ​អ្វីមួយ​ដោយ​ពួកគេ​អះអាងថា​ភាពយន្ត Disney បាន​បង្កប់​សារ​សិច​ក្នុង​ភាពយន្ត​តុក្កតា​នោះ​។​

​    ​ដូចដែល​យើង​ឃើញ មាន​ស្ត្រី​ម្នាក់​ឈរ​នៅ​មាត់​បង្អួច​ព្រលែង​ល្វែង​ក្រោម​ក្នុង​ឈុត​ស្ដែងៗ​ក្នុង​រឿង The Rescuers​។​

​    ​ពពួក​ភ្នែក​ឥន្ទ្រី (​អ្នកមើល​) បាន​រកឃើញ​មាន​ស្ត្រី​ម្នាក់​ក្នុង​រឿង The Rescuers នេះ ដែល​គេ​ចាក់​បញ្ចាំង​ឱ្យ​ក្មេង​ជំនាន់​ឆ្នាំ ១៩៩០ មើល​មកម្ល៉េះ​។​

​    ​យ៉ាងណាមិញ ក្រុមហ៊ុន Disney បាន​អះអាងថា​រូបភាព​ត្រូវបាន​គេ​លួច​បញ្ចូល​បន្ថែម​អំឡុង​ពេល​ដំណើរ​ក្រោយ​ការផលិត​ក្នុង​ឆ្នាំ ១៩៧០ ហើយ​មិនបាន​បញ្ចូល​ដោយ​អ្នកបង្កើត​រូបភាព​ចលនា (Animator) នោះឡើយ​។​

​    ​ក្រុមហ៊ុន​នេះ​បន្ទាប់មក​បាន​ប្រមូល​វីដេអូ​ជាង ៣,៤ លាន​ដែល​បាន​ចម្លង​មកវិញ ដើម្បី​រក្សា​ការសន្យា​ទៅ​គ្រួសារ​ដែល​ជឿជាក់​មើល​តុក្កតា​របស់​ក្រុមហ៊ុន Disney និង​រក្សា​ភាពស្មោះត្រង់​ក្នុង​ការផ្ដល់​ការកម្សាន្ត​ទៅដល់​ក្រុមគ្រួសារ​អ្នកមើល​៕

 

អ្នកនឹងចូលចិត្ត

មតិយោបល់