adverise with khmeread 15218566 1136685766446337 436216254 n

«សាហាវបំផុតដុតមនុស្សទាំងរស់... »

​    បាត់ដំបង ៖ អំពើ​ឃាតកម្ម​យ៉ាង​សាហាវព្រៃផ្សៃ​បំផុត​លើ​បុរស​ម្នាក់​ត្រូវបាន​ឃាតករ ​វាយ​សម្លាប់​រួច​ដុត​សាកសព​ដើម្បី​បំបាត់​ភស្តុតាង។ ហេតុការណ៍​នេះ​កើតឡើង កាលពី​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោងជាង ២០ យប់ ចំណុច​រោង​ចំការ ស្ថិតក្នុង​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។ 

    ប៉ូលិស​និយាយថា ករណី​ឃាតកម្ម​ខាងលើ​បង្ក​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​មាន​ប្រមាណ​ចាបពី ២ ទៅ ៣​នាក់​បានធ្វើ​សកម្មភាព​វ៉ៃ ចាក់​សម្លាប់​ជនរងគ្រោះ​បណ្តាល​ឱ្យ​ស្លាប់​បន្ទាប់មក​អូស​សាកសព​ជនរងគ្រោះ​យកទៅ​ដុត​ក្នុង​ពំនូកចំបើង​ដែល​នៅក្បែរនោះ ​ដើម្បី​បំបាត់ភស្តុតាង​​ចំណែក​ជនរងគ្រោះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។​

    ករណីនេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ និង​កំណត់មុខសញ្ញា៕

adverise with khmeread

មតិយោបល់