adverise with khmeread Unnamed %284%29

យោធា​ម្នាក់​បាញ់សម្លាប់​ខ្លួនឯង​មិនទាន់​ដឹង​មូលហេតុ​

    កំពង់ស្ពឺ ៖ ប៉ូលិស​ស្រុក​ឧដុង្គ​បានឱ្យដឹងថា កាលពី​ថ្ងៃទី​២៨​ វិច្ឆិកា​ ២០១៦ វេលា​ម៉ោង៣ ​និង​៣០​នាទី​ទៀបភ្លឺ​នេះ មាន​មន្ត្រី​យោធា​ម្នា​ក់បាន​បាញ់សម្លាប់​ខ្លួនឯង​មិនទាន់​ដឹង​មូលហេតុ​នៅ​ចំណុច​រោង​មាន់ ស្ថិតនៅ​ភូមិ​វត្តភ្នំ ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ។

    ប៉ូលិស​បន្តថា ជនរងគ្រោះ​ឈ្មោះ ម៉ាក់ គឹម​ហាក់ ភេទ​ប្រុស អាយុ៤៩​ឆ្នាំ ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​ធ្វើជា​យោធា​អ​ង្គ​ភាព K82 ឋានន្តរ​ស័​ក្កិ​អនុសេនីយ៍ឯក រស់នៅ​ភូមិ​ឃុំ​ខាងលើ បាន​យក​អាវុធ​ម៉ាក ​K59 លេខ ៥៥៥៥ មាន​លិខិត​បញ្ជា​បេសកកម្ម លេខ ៨៥ ទ​.​ប​.​ទ ចុះ​ថ្ងៃទី០១ ខែតុលា ឆ្នាំ​២០១៦ ចេញ​ដោយ ឧ​ត្ត​ម​សេនីយ៍​ឯក យ៉ា​ល់ ពិសិដ្ឋ បាន​អា​ម៉េ​បញ្ចូល​គ្រាប់ បាញ់​ខ្លួនឯង​ចំ​ក្រោយ​គុំ​ត្រចៀក​១​គ្រាប់​បណ្តាល​ស្លាប់​នឹង​កន្លែង​លើ​គ្រែ​តែម្តង ។​

    ប្រភព​បន្តថា ជនរងគ្រោះ មុន​ធ្វើអត្តឃាត បាន​ដេក​ជាមួយ​ប្រពន្ធ​ឈ្មោះ ហេង គីម​អេង​ អាយុ​៤២​ឆ្នាំ ​រស់នៅ​ជាមួយគ្នា​ប្រពន្ធ​គ្រាន់តែ​ឮ​អា​ម៉េ​ភ្លាម​ក៏​ឮសូរ​ផ្ទុះ​ក្ឌាំង​តែម្តង ទើបបាន​ដឹងថា​ប្តី​ធ្វើអត្តឃាត​។​

    ជុំវិញ​មូលហេតុ​នៅ​ពុំទាន់​មាន​ប្រភព​ណាមួយ​លើកឡើង​នៅឡើយ​ទេ ហើយ​សមត្ថកិច្ច​ប៉ូលិស​និង​ប៉េអឹម​កំពុង​បន្ត​ស្រាវជ្រាវ៕

adverise with khmeread

មតិយោបល់