adverise with khmeread Untitled 1

ស្រវឹង​បើក​ម៉ូតូ​បុក​លោកយាយ​ថ្មើរជើង​ម្នាក់​របួសធ្ងន់​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​បាន​កើតឡើង​នៅ​ថ្ងៃទី​២៧​ ​វិច្ឆិកា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៥​ល្ងាច នៅត្រង់ចំណុច​ខាង​ជើ​ង​វត្ត​ព្រែក​ឫស្សី​ប្រហែល​២០​ម៉ែត្រ លើផ្លូវ​ជាតិ​លេខ​២ ស្ថិតក្នុង​ភូមិ​ព្រែក​ឫស្សី សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ដោយ​បុរស​ម្នាក់​ស្រវឹង​បើក​ម៉ូតូ​បុក​លោកយាយ​ដើរ​ឆ្លងថ្នល់​របួសធ្ងន់។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កដោយ​ម៉ូតូ​ម៉ាក ​HONDA CUB50 ពណ៌​ទឹកប៊ិច​ ពាក់ស្លាកលេខ កណ្តាល ​1E 8205 អ្នកបើកបរ​ឈ្មោះ​ លន ចំណាន ភេទ​ប្រុស ​អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ក្តុល​ សង្កាត់​តា​ក្តុល​ ក្រុង​តាខ្មៅ រងរបួស​ស្រាល ​(​ពាក់មួក​សុវត្ថិភាព​ និង​មាន​កញ្ចក់​មើល​ក្រោយ​ត្រឹមត្រូវ​) ​បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើ​ង​។​

    លុះ​មកដល់​ចំណុច​ខាងលើ​បាន​បុក​ជាមួយ​អ្នក​ថ្មើ​រ​ជើ​ង​ដែល​ដើ​រ​ឆ្លងផ្លូវ​ពីកើត​​ទៅ​លិច​មានឈ្មោះ​ ស៊ូ លាវ​ ភេទ​ស្រី ​អាយុ​៧០ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ឫស្សី ​សង្កាត់​ព្រែក​ឫស្សី​ ក្រុង​តាខ្មៅ​ ខេត្តកណ្តាល ​(​រងរបួស​ធ្ងន់​ត្រូវ​បងប្អូន​ដឹកយក​ទៅ​គ្លី​នី​ក​សម្ភព​ផល្លីដើម្បី​សង្គ្រោះ​)​។ សម្ភារៈ​ខូចខាត​ម៉ូតូ​១​គ្រឿង​(​ស្រាល​), ​របួសធ្ងន់​ម្នាក់(​ស្រី​)។

    ប៉ូលិស​បន្តថា មូលហេតុ​អ្នកបើកបរ​ម៉ូតូ​បើកបរ​ក្នុង​ល្បឿន​លឿន​ និង​បើ​កបរ​ក្នុងស្ថានភាព​ស្រវឹង​មានកំ​រិត​អាកុល​ចំនួន​104mg/L៕

adverise with khmeread

មតិយោបល់