adverise with khmeread Unnamed %285%29

ភ្លើង​ឆេះ​សិប្បកម្ម​កែច្នៃ​ឈើ​កៅស៊ូ​នៅ​ស្រុក​អង្គស្នួល​

    កណ្តាល ៖ មាន​ករណី​គ្រោះ​អគ្គិភ័យ​មួយ​កើតឡើង​នៅ​ថ្ងៃទី​២៨ ​វិច្ឆិកា ​២០១៦ នា​វេលា​ម៉ោង​១០ ​និង​១៥​នាទី​ព្រឹក​នេះ​នៅ​ចំណុច សិប្បកម្ម​កែច្នៃ​ឈើ​កៅស៊ូ​ (ផលិត​គ្រឿង​សង្ហារ​រឹម​) ​ស្ថិតនៅ​ភូមិទឹកជា ឃុំ​ពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយ​មូលហេតុ​ឆេះ​កម្ទេច​រណា​ខូចខាត​សម្ភារៈ​មួយចំនួន។​

    ប៉ូលិស​និយាយថា ម្ចាស់​ក្រុមហ៊ុន​ឈ្មោះ ហុង ម៉ុង​ហេង ភេទប្រុស អាយុ ៥៥ ឆ្នាំ ​ស្នាក់នៅ​ភ្នំពេញ អគ្គិភ័យ​នេះ​ឆេះ​បណ្ដាលមកពី​ម៉ា​ស៊ី​ន​កៀប​ឈើ​កៅស៊ូ​កកិត​ ​និង​កំទេច​ឈើ​អាច​ម៌ រណា​បែក​ផ្កាភ្លើង​បណ្ដាល​ឱ្យ​ឆេះ​។​

    សម្ភារៈ​ខូចខាត​រួមមាន ទូ​សម្រាប់​ស្តុកអាចម៍​រណា​ទំហំ​៥​គុណ​៦ម៉ែត្រ.​ខូចខាត​ម៉ូ​ទ័​រ​សម្រាប់​បូម​កំទេច​អាចម៍​រណា​ ០២ ​គ្រឿង និង​សម្ភារៈ​មួយចំនួន​។​

    ប្រតិបត្តិការ​នេះ ប៉ូលិស​បាន​ប្រើប្រាស់​រថយន្ត​អគ្គិភ័យ​របស់​ខេត្តកណ្ដាល​ ០២ ​គ្រឿង​បាញ់​ទឹក​អស់​០៦ ​រថយន្ត​ និង​បំពង់​ពន្លត់អគ្គិភ័យ​ ១៨ ​បំពង់​ប្រើប្រាស់​កម្លាំង​២១​នាក់​និង​កម្មករ​មួយចំនួន។ ភ្លើង​បាន​ពន្លត់​រលត់​នូវ​ម៉ោង​១០​ និង​៤៥​នាទី ថ្ងៃ​ដដែល៕​

adverise with khmeread

មតិយោបល់