Terry

John Terry សង្ឃឹមថា នឹងអាចត្រឡប់ទៅក្នុងក្រុមជម្រើសដំបូងវិញទេ

          ក្លឹប Chelsea ​កំពុង​ស្ថិតក្នុង​ដំណើរឆ្ពោះ​ទៅ​រក​ជ័យ​ជម្នះ​ក្នុងក្របខណ្ឌ​ CL​ ដោយមិនមានវត្តមាន​របស់ប្រធាន​ក្រុមគឺកីឡាករ John Terry ។

          Terry បាន​ប្រកាស​ទាំង​ខកចិត្ត​ថា ខ្លួន​មិនចង់​ត្រឡប់​ទៅ​ក្រុម​​ជម្រើស​ដំ បូង​របស់ Che​lsea ទេ។ ប្រធាន​ក្រុម​ Chelsea ​រូបនេះ​បាន​ពន្យល់​ថា បើទោះបី ជា​ខ្លួន​ចង់លេង​ក៏ដោយ ប៉ុន្តែ​ការឈ្នះ​ពានរបស់ក្រុម​គឺជា​រឿង​សំខាន់។

          Terry ​និយាយថា ខ្ញុំសប្បាយ​ចិត្ត​ចំពោះ​មិត្តរួម​ក្រុម​ ដែល​រក​បាន​គ្រាប់​បាល់​ សំខាន់បំផុត​នោះគឺ​មិនធ្វើ​ឲ្យ​របូត​គ្រាប់បាល់​។ បើ​ទោះបីជា​ Terry បានអះ​អាង​ខ្លួន​មិន​ចង់​ត្រឡប់​ចូល​ទៅក្រុម​ជម្រើស​ដំបូង​ភ្លាមៗ​ទេ ព្រោះ​បារម្ភ​ខ្លាច​មាន​បញ្ហា​កើតឡើងដោយសុខចិត្ត​អង្គុយ​មើល​ក្រុម​របស់ខ្លួន​ប្រកួតវិញ។

          គ្រូបង្វឹកក្លឹប Chelsea លោក​ Antonio Conte បាន​ដឹកនាំ​ក្រុម​នេះ​មក​ឈរ​នៅ​លើ​កំពូង​តារាង​ក្របខណ្ឌ PL​ បន្ទាប់ពី​ឆ្លងកាត់​១៣​ប្រកួត​រួមទាំង​ឈ្នះ​គូប្រ​ជែង​ Spurs ផងដែរ៕

មតិយោបល់