adverise with khmeread Ribery

Frank Ribey បន្តកិច្ចសន្យាថ្មីជាមួយក្លឹប Bayern Munich ដល់ឆ្នាំ ២០១៨

          ខ្សែបម្រើ​ស្លាប Frank Ribery បាន​សម្រេចបន្ត​កិច្ច​សន្យា​​ជាមួយ​ក្លឹប Bayern Munich រហូត​ដល់​ឆ្នាំ​២០១៨។

          កីឡាករសញ្ជាតិបារាំង​​វ័យ​៣៣​ឆ្នាំ​រូបនេះ​បាន​ផ្ទេរ​ពី​ក្លឹប Olympic Marseille មក​ចូល​រួម​ជា​មួយ​ក្លឹប Bayern Munich កាលពី​ឆ្នាំ​២០០៧ ហើយ​បាន​បង្ហាញ​មុខ​៣៣៣​លើក​​សម្រាប់​ក្រុម​ជើង​ឯក​អាល្លឺម៉ង់​នេះ និង​រក​បាន​១០៨​គ្រាប់។

          Ribery ​បាន​និយាយថា “​ខ្ញុំ​ពេញ​ចិត្ត​នឹងលេង​ជាមួយ​ Bayern មួយ​ឆ្នាំ​ទៀត។ Bayern គឺជា​ក្លឹប​ធំមួយ​ ហើយទីក្រុងនេះ​បា​ន​ក្លាយជា​ផ្ទះរបស់​ខ្ញុំ​​ទាំង​ក្នុង​វិស័យ​បាល់ទាត់និង​ជាលក្ខណៈ​ឯកជន”។ 

          Ribery បាន​បន្ត​ថា “​ខ្ញុំ​ត្រៀម​ខ្លួន​ចូល​រួម​ក្នុងព្រឹត្តិការណ៍​អស្ចារ្យ​ច្រើន​ទៀត​ជា​មួយ​អ្នក​គាំទ្រ​របស់ Bayern ហើយ​ខ្ញុំ​ចង់​ចូល​រួម​ចំណែក​ក្នុង​ជោគជ័យ​របស់​ក្រុម​នៅក្នុងរយៈ​ពេ​ល​មួយឆ្នាំ​កន្លះទៀត”។

          ​ Ribery ធ្លាប់ត្រូវ​បាន​ជ្រើសតាំង​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​នៅ​អឺរ៉ុប ហើយ​ក្លឹបនៅ​ក្របខណ្ឌ Bundesliga​ បាន​ចេញផ្សាយ​សេចក្តីថ្លែង​ការណ៍​អបអរចំពោះ​ជោគជ័យ​របស់​កីឡាករ​រូបនេះទឿតផង៕

adverise with khmeread

មតិយោបល់