adverise with khmeread Selena 1

តារាស្រី Selena Li ធ្វើឲ្យទស្សនិកជនប៉ះសក់ដោយសារលើកជើងលេងព្យាណូលេចលើលេចក្រោម

          តារា​ស្រី​ Selena Li ស្លៀក​សម្លៀក​បំពាក់​លេចលើ​លេចក្រោម​ ហើយ​អង្គុយ​ចុចប៉្យាណូ​ម្នាក់ឯង និង​យក​ជើង​ដាក់​លើ​ព្យាណូ​ភ្លាមៗអំឡុង​កម្មវិធី​ផ្សាយ​ផ្ទាល់​នៃ​កម្មវិធី TVB Anniversary Gala ។ កាយ​វិកាបែប​នេះបាន​ក្លាយ​ជា​ប្រធាន​បទ​ក្តៅ​គគុក​ភ្លាមៗ។

          Selena បាន​ទទួល​យក​បទសម្ភាស​ពី ON.CC ហើយ​បាន​និយាយថា នាង​ព្យាយាម​ធ្វើ​ឲ្យ​បរិយាកាស​កាន់តែ​រស់រវើក ហើយ​បាន​សារភាពថា មាន​ការ​លំ បាក​ក្នុងការ​លេង ព្យាណូ​ បើទោះបីជា​បញ្ចប់​ការ​សិក្សាកម្រិតទី​១០​ក៏ដោយ​ ។ នាងបាន​និយាយថា “​ខ្ញុំហាក់ដូចជា​ភ័យ​ ខណៈ​ការសម្តែងហាក់ដូចជា​ពិបាក​នៅ រាត្រីនោះ។ គោលបំណងរបស់ខ្ញុំ​គឺ​ធ្វើ​ឲ្យ​បរិយាកាស​កាន់តែ​រស់រវើក​ ប៉ុន្តែមជ្ឈ ដ្ឋាន​ជាច្រើន​និយាយថា ការ​ធ្វើ​បែបនេះគឺសិចស៊ីពេកហើយ​ ប៉ុន្តែ​ខ្ញុំ​គ្មាន​អារម្មណ៍​បែប​នេះ​ទេ​”៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់