adverise with khmeread 1

Obama រត់ចេញទៅក្រៅទីលានឆៅៗ បន្ទាប់ពីស៊ុតបាល់ប៉េណាល់ទីមិនចូលនៅនាទី ៩០បូក

    ​កីឡាករ​ម្នាក់​ដែលមាន​ឈ្មោះថា Youssef ‘Obama’ Ibrahim បាន​រត់​ចេញពី​ទីលាន ខណៈ​កំពុង​លេង​ឱ្យ​ក្រុម Al Ittihad Alexandria ក្នុង​លី​ក​កំពូល​អេ​ហ្ស៊ី​ប Egyptian Premier League បន្ទាប់ពី​ស៊ុត​បាល់​ពិន័យ​ប៉េ​ណា​ល់​មិន​ចូល​នៅ​នាទី ៩០ បូក​។​

​    ​ជាការ​ពិត បន្ទាប់ពី​ឃើញ​គ្រាប់​បាល់​ដែល​ស៊ុត​ចេញពី​ជើង​របស់ខ្លួន​ត្រូវ​អ្នកចាំទី​សង្គ្រោះបាន Obama ចាប់ផ្តើម​រត់​ដោយ​មិន​ខ្វល់​ពីអ្វី​ទាំងអស់ សម្តៅ​ចេញពី​ទីលាន ឆ្ពោះទៅកាន់​ច្រកចេញ ខណៈដែល​ការប្រកួត​ឈានដល់​នាទី​ម៉ោង​បន្ថែម​ជិត​បញ្ចប់​ការប្រកួត​។​

​    ​ទន្ទឹមនឹង​នោះដែរ ដោយ​មិនអាច​ហាមឃាត់​គាត់​បាន គ្រូបង្វឹក​ដ៏​កំសត់​របស់គាត់​បាន​ខ្វាត់ខ្វែង​រក​កីឡាករ​មក​ជំនួស​តំណែង​របស់គាត់ ខណៈដែល​ការប្រកួត​មិន​ត្រូវបាន​បញ្ឈប់​ដោយ​បញ្ហា​មួយ​នេះឡើយ​៕

 

adverise with khmeread
ប្រភព៖ Whoateallthepies

មតិយោបល់