adverise with khmeread Image 3

ឆេះ​ផ្ទះ​៦​ខ្នង​នៅ​ក្រុងព្រះសីហនុ​ស្លាប់​កុមារ​ម្នាក់​ក្នុង​ភ្នក់ភ្លើង​

    ព្រះសីហនុ ៖ ក្រោយពី​ឆាបឆេះ​ច្រើនជាង​មួយ​ម៉ោង​រួចមក​អគ្គីភ័យ​ដែល​ឆេះ​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរ​១ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​បាន​រលត់​ជា​បណ្តើរៗ​នៅវេលា​ម៉ោង​ប្រមាណ​៣​កន្លះ​រសៀល​ថ្ងៃទី​១៧​មករា​នេះ បន្ទាប់ពី​កើតឡើង​នៅ​ម៉ោង​ប្រមាណ​២​និង​៣០​នាទី​។​

   ព័ត៌មាន​បឋមៗ​សមត្ថកិច្ច​ដាក់​ការ​សន្និដ្ឋានថា លំនៅដ្ឋាន​៦​ខ្នង​រង​ការឆេះ​បំផ្លាញ​ទាំងស្រុង​និង​ខ្លះទៀត​ខូចខាត​ដោយ​អន្លើ​រហើយ​មាន​ក្មេងប្រុស​អាយុ​ជាង​១០​ឆ្នាំ​ម្នា​ក់បាន​ស្លាប់​ក្នុង​ភ្នក់ភ្លើង ខណៈពេលដែល​សមត្ថកិច្ច​គ្រប់ផ្នែក​និង​រថយន្ត​ពន្លត់អគ្គីភ័យ​ពី​អង្គភាព​ប៉ូលិស កងរាជអាវុធហត្ថ​និង​កំពង់ផែ​នៅ​បន្ត​អន្តរាគមន៍​ ​ដើម្បី​កុំឲ្យ​អគ្គីភ័យ​ឆេះ​រាលដាល​បន្តទៀត​។​

    ក្រៅពីនេះ​បញ្ហា​ចោរកម្ម​បន្លំ​លួច​យក​ទ្រព្យសម្បត្តិ​ជនរងគ្រោះ​បាន​កើតឡើង​ទន្ទឹមគ្នា​បង្ក​ការភ័យព្រួយ​ពី​សំណាក់​ជនរងគ្រោះ ពី​ជន​ឱកាសនិយម មុនពេល​សមត្ថកិច្ច​ទៅដល់​និង​គ្រប់គ្រង​កន្លែងកើតហេតុ​។​

   សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ការសង្គ្រោះ​មានការ​លំបាក​ខ្លាំង​ដោយសារ​តំបន់​នោះ​គ្មាន​ផ្លូវធំ​ចូល​បាន​និង​ផ្ទះ​សង់​ជាប់​ជិតៗ​គ្នា ។​បើតាម​ក្រុម​អ្នកស្រុក​បាន​បន្ទោស​ថា​ការឆាបឆេះ​នេះ​អាច​ផ្តើម​មកពី​ផ្ទះ​លក់​កាំជ្រួច​មួយ​នៅ​ម្តុំ​នោះ​។​ប៉ុន្តែ​សមត្ថកិច្ច​បាន​ទាត់ចោល​ដំណឹង​នេះ​ជា​បណ្តោះអាសន្ន​សិន​ដោយ​អះអាងថា គេ​រង់ចាំ​ការ​ស៊ើប​អង្កេត​ច្បាស់លាស់​សិន ទើប​ដឹងថា​មូលហេតុ​អគ្គី​ភ​យ័​នេះ​បណ្តាលមកពី​អ្វី​ពិតប្រាកដ​។​

    ព័ត៌មាន​ចុងក្រោយ​បញ្ជាក់ថា មូលហេតុ​មកពី​ម្ចាស់ផ្ទះ​ដាំបាយ បើក​ហ្គាស​ចោល ហើយ​ចេញទៅ​អង្គុយ លេខ​ល្បែង​ផ្ទះ​គេ មួយសន្ទុះ​ក្រោយមក​កើតមាន នៅក្នុង​ផ្ទះ​នោះ​តែម្តង​។​ដំបូង​ឆេះ​ចេញពីផ្ទះ លក់​កាំ​ជ្រួញ​មួយកន្លែង ដែលមាន​ម្ចាស់​ឈ្មោះ ហង់ ស្រីមុំ ហើយ​បាន​បន្ត​ឆាបឆេះ​ផ្ទះ អ្នកជិតខាង​អស់​ចំនួន ៥​ខ្នង​ទៀត​។​

    ប្រភព​បន្តថា ចំពោះ​ម្ចាស់ផ្ទះ ៥​ខ្នង​ទៀត ទី​១. ឈ្មោះ យិន ត្រាវ អាយុ​៣២​ឆ្នាំ ភេទ​ប្រុស មុខរបរ​រត់​ម៉ូត ឈើ​លើ ថ្ម​ក្រោម​, ទី​២. ឃឿន សា​អែម អាយុ ៨០​ឆ្នាំ ភេទ​ស្រី ឈើ​លើ ថ្ម​ក្រោម​, ទី​៣. នេ​ត សា​រុំ អាយុ​៥៣​ឆ្នាំ ភេទ​ប្រុស មុខរបរ​មន្ត្រី​យោធា​, ទី​៤. ថា​ង ហេង អាយុ​៥៥​ឆ្នាំ ភេទ​ប្រុស ឈើ​លើ​ថ្ម​ក្រោម​) និង​ទី​៥. ហង់ សុខុម អាយុ​៥៥​ឆ្នាំ ភេទ​ប្រុស មុខរបរ​កម្មករសំណង់​៕

adverise with khmeread
ប្រភព៖ ABC

មតិយោបល់