adverise with khmeread Untitled 1

លួច​គោ​ពី​ស្រុក​កណ្តាលស្ទឹង​...​ចាប់បាន​នៅ​ស្រុក​បាទី​ខេត្តតាកែវ​

    កណ្តាល ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​នៅ​ព្រលប់​ថ្ងៃទី​២៧​ វិច្ឆិកា​ នៅ​ស្រុក​បាទី បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​សត្វ​គោ​ថ្ងៃទី២៧ ​វិច្ឆិកា ​២០១៦ វេលា​ម៉ោង​១​រសៀល​នៅ​ចំណុច​លើ​ទួល​ដី​ភូមិ​ក្រាំងចេក ឃុំ​ដើម​ឫស ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ សុខ គួ​យ ​ភេទ​ស្រី​ អាយុ​៦៤​ឆ្នាំ​ រស់នៅ​ភូមិ​ក្រាំងចេក​ ឃុំ​ដើម​ឫស ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ​កសិករ។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ ​ញឹ​ប ចាន់ណា​រី ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ ​រស់នៅ​ភូមិ​ក្រាំងចេក ​ឃុំ​ដើម​ឫស ​ស្រុក​កណ្តាល ស្ទឹង​ខេត្តកណ្តាល មុខរបរ​កម្មករ​រោងចក្រ​ (​ឃាត់ខ្លួន​)​។ ​វត្ថុតាង​ចាប់យក សត្វ​គោ​១​ក្បាល​(​ញី​)​។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​ថ្ងៃទី​២៧ ​វិច្ឆិកា​ ២០១៦​ វេលា​ម៉ោង​៨​កូនប្រុស​របស់​ជនរ​ង​គ្រោះ​ឈ្មោះ ​សុខ ​តុលា បាន​យក​មេគោ​ទៅ​ចង​នៅលើ​ទួល​ខាងត្បូង​ភូមិ​ហើយ​ទៅ​ច្រូតស្រូវ​នៅ​ស្រែ​ខាងជើង​ភូមិ​ជាមួយ និង​ជនរងគ្រោះ​។​

    រហូតដល់​ម៉ោង​១១​ថ្ងៃត្រង់​នាំគ្នា​ឡើងមក​ផ្ទះ​ហូបបាយ​ហើយ​កូនប្រុស​របស់​ជនរងគ្រោះ​បាន​ទៅ​មើលឃើញ​គោ​នៅ​កន្លែង​ចង​ដដែល រួច​ក៏​ទៅផ្ទះ​ហូបបាយ​។ ​លុះដល់​ម៉ោង​១២ ​និង​២០​នាទី​ជនរងគ្រោះ ​និង​កូនប្រុស​បាននាំគ្នា​ទៅ​ច្រូតស្រូវ​នៅ​ស្រែ​ដដែល​។ ​រហូតដល់​ម៉ោង​១​ និង​៣០​នាទី​រសៀល​កូនប្រុស​របស់​ជនរងគ្រោះ​ក៏ជិះ​ម៉​តូ​ទៅ​មើល​គោ​ម្តងទៀត​តែ​បាត់​មិនឃើញ​ក៏មក​ប្រាប់​ម្តាយ​ថា​៖ "បាត់គោ​អត់​ឃើញ​ទេ" ​ពេលនោះ​ជនរងគ្រោះ​និង​កូន​ក៏ដើររក​តែ​រក​មិនឃើញ​។​

    រហូតដល់​ម៉ោង​៥ និង​៤០​នាទី​ល្ងាច​មានឈ្មោះ ​អោម មាន ​អនុ​ភូមិ​ក្រាំងចេក ​បានមក​ប្រាប់ថា​មាន​គេ​ចាប់​ជនល្មើស​ និង​សត្វ​គោបា​ន​នៅ​ដើម​រការ ស្រុក​បាទី។ ​ពេលនោះ​ជន​រង​គ្រោះ​បាន​ឱ្យ​កូន​ទៅ​មើលឃើញថា​ពិតជា​គោ​របស់ខ្លួន​ក៏បាន​ទូរ​សព្ទ័​ប្រាប់​ម្តាយ​ថា​ពិតជា​គោ​របស់ខ្លួន​ហើយ​ជនរងគ្រោះ​ក៏​ទំនាក់ទំនង​ជាមួយ​សម​ត្ថ​កិច្ច​យក​ជនសង្ស័យ​ និង​សត្វ​គោ​មក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ក​កណ្តាលស្ទឹង​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់