Unnamed %281%29

ចាប់​ចោរលួច​ម៉ូតូ​ម្នាក់​នៅ​ស្រុក​អង្គស្នួល​

    កណ្តាល ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​លួច​ម៉ូតូ​កាលពី​ថ្ងៃទី​២៨ ​វិច្ឆិកា​ ២០១៦ ​វេលា​ម៉ោង​៥​ និង​៤៥​នាទី ព្រឹក​នេះ​នៅ​ចំណុច​លើ​ចិញ្ចើមផ្លូវ​មុខ​តូប​លក់ដូរ​ផ្សារ​បែក​ចាន ភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ទឹម សំអុល ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ ជន​ជាតិខ្មែរ មុខរបរ​លក់ដូរ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ត្នោត​ម្តើ​ម ឃុំ​បែក​ចាន ​ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

    ចំណែក​ជនល្មើស​ឈ្មោះ ​ធី រ័ត្ន​មន្នី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​និង ទីលំនៅ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​)​។​ សម្ភារៈបាត់បង់​ម៉ូតូ​ ០១​ គ្រឿង​ម៉ាក​ហុងដា​សេ​១១០ ស៊េរី​ចាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខឃ​.8306​កណ​1 (​យកបាន​វិញ​)​។​

    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ដឹក​អីវ៉ាន់​យកទៅដាក់​លក់។ ពេលទៅដល់​ទុក​ម៉ូតូ​លើ​ចិញ្ចើមផ្លូវ​មុខ​តូប​លក់ដូរ​របស់ខ្លួន​ (​ពន្លត់​ម៉ាស៊ីន​តែ​ពុំ​ដក​កូនសោរ​ចេញ​ទេ​) ហើយ​លើក​អីវ៉ាន់​ដាក់​តូប​។​

    ពេលនោះ​ជនល្មើស​បានមក​លួច​បណ្តើរ​ម៉ូតូ​របស់​ជនរងគ្រោះ​យកចេញ​ទៅ​ទិស​ខាងកើត​បាន​ប្រហែល​ ១០​ ម៉ែត្រ​ជនរងគ្រោះ​បាន​ងាក​មើលឃើញ​ទាន់​ក៏​ស្រែក​ឱ្យគេ​ជួយ ​និង​រត់​ដេញចាប់បាន​ជនល្មើស​យក​ម៉ូតូ​បាន​មកវិញ​ភ្លាមៗ ​ត្រូវបាន​ប្រជាពលរដ្ឋ​ព្រួត​វាយ​មួយ​ដៃ​មួយ​ជើង​ម្នាក់ រងរបួស​ស្រា​លហើយ​បានដឹង​ដល់​សមត្ថកិច្ច​ប្រចាំការ​នៅ​ប៉ុស្តិ៍​២៤​ ម៉ោង​មុខ​ផ្សារ​ចេញ​ជួយ​អន្តរាគមន៍​ឃាត់​ជនល្មើស​ទាន់ពេលវេលា​តែម្តង​។​

    ជនល្មើស​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​អង្គស្នួល​ដើម្បី​បន្ត​ចាត់ការ តាម​នីតិវិធី​ច្បាប់៕

មតិយោបល់