adverise with khmeread 1

Antoine Griezmann: ការដណ្តើមពាន Ballon d'Or ពី Lionel Messi និង Cristiano Ronaldo ពិតជាពិបាកស្មុគ្រស្មាញណាស់

    ​ខ្សែប្រយុទ្ធ​ក្រុម Atletico Madrid កីឡាករ Antoine Griezmann ជឿជាក់ថា គាត់​មានឱកាស​តិចតួច​បំផុត​ក្នុងការ​យកឈ្នះ​ពានរង្វាន់​តារា​ឆ្នើម​ពិភពលោក Ballon d'Or ដរាបណា​ដែល Lionel Messi និង Cristiano Ronaldo នៅតែ​បន្ត​ប្រកួតប្រជែង​ទៅលើ​ពានរង្វាន់​មួយ​នេះ​។​

​    ​តារាបាល់ទាត់​ឆ្នើម​របស់ Barcelona និង​គូប្រជែង​ដ៏​ជូ​ចត់​មកពី Real Madrid របស់គាត់ បានឈ្នះ​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​មួយ​នេះ​ក្នុង​រយៈពេល​ប្រាំបី​ឆ្នាំ​ចុងក្រោយ​ដោយ​គ្មាន​អ្នក​ជ្រៀតជ្រែក​។ Messi ធ្លាប់បាន​កាន់​ចំនួន​ប្រាំ​សម័យកាល ហើយ Ronaldo មានឱកាស​កាន់​ចំនួន​បី​លើក​។​

​    ​Griezmann ត្រូវបាន​គេ​រំពឹងថា​នឹង​អាច​ប្រកួតប្រជែង​សម្រាប់​ការដណ្តើម​កិត្តិនាម​មួយ​នេះ​ក្នុងឆ្នាំនេះ បន្ទាប់ពី​បាន​ដឹកនាំ Atletico ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ Champions League និង​ក្រុមបាល់ទាត់​អន្តរជាតិ​បារាំង​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ Euro 2016 ដែល​ឱកាស​ដ៏​សំខាន់​ទាំងពី​របស់គាត់​ត្រូវបាន​ដណ្តើម​ដោយ Ronaldo ទាំង​ពីរលើក​។​

​    ​ប៉ុន្តែ​គាត់​មានការ​ព្រួយបារម្ភ​ថា វា​នឹង​ជា​រឿង​ដ៏​លំបាក​ដល់ទី​បញ្ចប់ ដែល​ជើង​ខ្លាំង​របស់​ពិភពលោក​បច្ចុប្បន្ន​ទាំង​ពីររូប​នៅតែ​បន្ត​ផ្តល់​ភាពជោគជ័យ​របស់​ពួកគេ​ទៅដល់​ក្លឹប និង​ប្រទេស​។​

​    ​Griezmann បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ Telefoot ថា "Ballon d'O គឺជា​វត្ថុ​មួយ​នៃ​គោលបំណង​របស់ខ្ញុំ ប៉ុន្តែ​វា​នឹង​ក្លាយទៅជា​ភាព​ស្មុ័​គ្រ​ស្មាញ​ដរាបណា​ដែល Ronaldo និង Messi នៅ​ជុំវិញ​ទីនោះ​។ Cristiano Ronaldo នឹង​ជា​វីរបុរស​ម្នាក់​នៃ​ល្បែង​មួយ​នេះ​សម្រាប់​រយៈពេល ១០​ឆ្នាំ ឬ​ច្រើនជាង​នេះ​។ វា​គឺ​ស្រេច​តែ​លើ​ខ្ញុំ​ក្នុងការ​រក្សា​ការប្រឹងប្រែង​ធ្វើការ​ងារ​ដើម្បី​ឈានដល់​កម្រិត​មួយ​នោះ​។ ខ្ញុំ​ប្រឹងប្រែង​ធ្វើការ​ងារ​ជា​រៀងរាល់ថ្ងៃ​ដើម្បី​កែលម្អ​"​។​

​    ​"Ronaldo បាន​រីករាយ​ជាមួយនឹង​រដូវ​កាល​ដ៏​អស្ចារ្យ​មួយ​។ គាត់​បានឈ្នះ Champions League និង Euro 2016 ។ វា​នឹង​ស័ក្តិសម ប្រសិនបើ​គាត់​ឈ្នះ Ballon d'Or ។ ប៉ុន្តែ​តែងតែមាន Messi នៅ​ទីនោះ​ជានិច្ច​។ គាត់​បានបង្ហាញ​ខ្លួន​រាល់​ឆ្នាំ ពេលដែល​វា​ដល់​ថ្ងៃ​ប្រកាស Ballon d'Or"៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់