Untitled 1

បុរស​ម្នាក់​ជ្រុះ iPhone 4 (​ផលិតផល​សម័យ ស្ទី​វ ចប​) ក្នុង​បឹង​ទឹកកក​មួយ​នៅ​អាមេរិក​! ជាង​មួយឆ្នាំ​ក្រោយ​រកឃើញ​វិញ សូម្បីតែ​ម្ចាស់​ក៏​សឹង​មិន​ជឿ​នឹង​ភ្នែក​ចំពោះ​អ្វីដែល​បានកើត​ឡើងលើ​ទូរស័ព្ទ​នេះដែរ​

    ​អ្នកនេសាទ​ត្រី​ម្នាក់ បានធ្វើឱ្យ​ធា្ល​ក់​ទូរស័ព្ទ iPhone របស់គាត់​ទៅក្នុង​បឹង​ទឹកកក​មួយ​។ ហើយ​គាត់​បាន​រកឃើញ​វា​វិញ​ប​នា្ទ​ប់​ពី​បាត់អស់​មួយឆ្នាំ ប៉ុន្ដែ​សឹងតែ​មិន​ជឿថា​វា​នៅ​អាច​ប្រើប្រាស់​បាន​ដដែល​។​

​    ​លោក Michael Guntrum មកពី​ទីក្រុង Knox រដ្ឋ Pennsylvania បាន​បាត់​ទូរស័ព្ទដៃ iPhone 4 របស់គាត់​ក្នុង​បឹង Kyle ខណៈដែល​គាត់​ចេញទៅ​នេសាទ​ត្រី​ជាមួយនឹង​មិត្តភក្ដិ​របស់គាត់​ក្នុង​ខែមីនា​ឆ្នាំ ២០១៥​។​

​    ​គួរឱ្យកត់សម្គាល់ ទូរស័ព្ទដៃ​របស់គាត់​ត្រូវបាន​រកឃើញ​វិញ បន្ទាប់ពី​បឹង​នោះ​រីងស្ងួត​ឆ្នាំនេះ​។​

​    ​ប៉ុន្ដែ​មិនមែន​គាត់​ជា​អ្នក​រកឃើញ​ដោយផ្ទាល់​នោះ មាន​ជាង​ខាង​មេកា​និក​ម្នាក់​ឈ្មោះ Daniel Kalgren ប្រើប្រាស់​ម៉ាស៊ីន​ស្វែងរក​ទ្រព្យសម្បត្តិ បាន​រកឃើញ iPhone របស់គាត់​។​

​    ​នៅពេល​គាត់​យក​អង្ករ​ដើម្បី​ស​ម្ងួ​ត​ទឹក​ពី​ទូរស័ព្ទ​ដើម្បី​មើលថា​តើ​វា​អាច​ប្រើប្រាស់​បាន​អត់ ហើយ​វា​នៅតែ​ដំណើរការ​។ ហើយ​គាត់​ឃើញ​មាន​លេខ​ទូរស័ព្ទ​នៅលើ​នោះ ក៏​តេ​ហៅ​ម្ចាស់​ដើម​មក​យក​ទូរស័ព្ទ​ទៅវិញ​តែម្ដងទៅ​៕

អ្នកនឹងចូលចិត្ត

មតិយោបល់