adverise with khmeread 1

Philippe Coutinho កាន់ឈើច្រត់ត្រៀមចូលស្កែនមើលទំហំរបួស

    ​Philippe Coutinho នឹងត្រូវ​ពិនិត្យ​ស្វែងរក​ទំហំ​ជាក់ស្តែង​នៃ​បញ្ហា​របួស​របស់គាត់ បន្ទាប់ពី​ដំណើរការ​ស្កែ​ន​នា​ល្ងាច​ថ្ងៃ​ចន្ទ​នេះ​ក្នុងប្រទេស​អង់គ្លេស ខណៈដែល​ហង្ស​ក្រហម Liverpool កំពុងមាន​មន្ទិល​សង្ស័យថា តារាបាល់ទាត់​ឆ្នើម​អន្តរជាតិ​ប្រេ​ស៊ី​ល​របស់​ពួកគេ​បាន​ទទួលរង​ការ​របួស​សរសៃពួរ​ក​ជើង​។​

​    ​តារាបាល់ទាត់​វ័យ ២៤​ឆ្នាំ ដែលជា​កីឡាករ​មាន​ទម្រង់​លេង​ដ៏​លេចធ្លោ​ម្នាក់​របស់​លី​ក​កំពូល​អង់គ្លេស Premier League ក្នុង​រដូវ​កាល​នេះ បាន​ចាក​ចេញពី​ការប្រកួត​ជាមួយនឹង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​មជ្ឈដ្ឋាន​អ្នកគាំទ្រ​បាល់ទាត់ បន្ទាប់ពី Didier Ndong បាន​ទាត់​គាត់​ផ្ទប់​ជាមួយនឹង​ជើង​ស្តាំ​របស់គាត់ ខណៈដែល Didier បាន​ព្យាយាម​ផ្តាច់​បាល់​ចោល​ទៅ​ក្រៅ​តំបន់​គ្រោះថ្នាក់​ស្ថិតនៅក្នុង​ការប្រកួត​ដែល​ហង្ស​ក្រហម​ទទួលបាន​ជ័យជម្នះ ២-០ ទៅលើ Sunderland កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។​

​    ​Coutinho ត្រូវបាន​រាយការណ៍​ពី​ជំរំ​ហ្វឹកហាត់ Melwood របស់​ហង្ស​ក្រហម​ថា បាន​ស្ថិតនៅ​ក្នុងស្ថានភាព​កាន់​ឈើច្រត់ ជាមួយ​ជើង​ស្តាំ​របស់គាត់​មាន​ប៉ង់​ស្មង់​សម្រាប់​ទទួល​ការវាយតម្លៃ​បន្ថែមទៀត​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ ប៉ុន្តែ​ការវាយតម្លៃ​ពេញលេញ​នៅ​ត្រូវធ្វើឡើង​តែ​ក្រោយ​ការ​ស្កែ​ន​ប៉ុណ្ណោះ​៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់