adverise with khmeread 1

Pep Guardiola ចង់បាក់ស្បាតនឹងបាល់វែងៗ​ និងសុំពេលសិក្សាដោះស្រាយការលេងវែងៗនេះសិន ព្រោះមិនធ្លាប់ជួបលីកណាលេងដូចលីកអង់គ្លេសបែបនេះទេ

    ​Pep Guardiola មាន​អារម្មណ៍​ថា គាត់​នៅតែ​មានរឿង​ជាច្រើន​ទៀត​ដើម្បី​សិក្សា​អំពី​បាល់ទាត់​អង់គ្លេស បន្ទាប់ពី​មេឃ​ខៀវ Manchester City ទទួលបាន​ជ័យជម្នះ​ក្នុង​លទ្ធផល ២-១ នៅលើ​ទឹកដី Burnley ។​

​    ​មេឃ​ខៀវ​បច្ចុប្បន្ន​ទទួលបាន​លទ្ធ​ផល​ជ័យជម្នះ​ប្រាំមួយ​ប្រកួត​ពី​ការប្រកួត​ចំនួន​ប្រាំ​ពីរលើក​ក្រៅ​ទឹកដី​របស់​ពួកគេ​ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League ក្នុង​រដូវ​កាល​នេះ ដោយបាន​បាត់បង់​ពិន្ទុ​នៅក្នុង​ការប្រកួត​ក្នុងផ្ទះ​របស់ខ្លួន​ចំនួន​បី​លើក​កន្លងមក​។ បន្ទាប់ពី​ត្រឡប់​មកពី​ដំណើរ​ប្រជែង​ពាន​កំពូល​ក្លឹប​អឺរ៉ុប Champions League វិញ​នៅ​ទឹកដី​របស់ Borussia Monchengladbach លោក Guardiola សប្បាយចិត្ត​ដែល​ទទួលបាន ៣ ពិន្ទុ​ក្រៅ​ទឹកដី​ក្នុង​លី​ក​អង់គ្លេស​។​

​    ​Guardiola បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ BT Sport មុន​និយាយ​ពាក់ព័ន្ធ​ទៅនឹង​មន្ត្រី​កាត់សេចក្តី​ការប្រកួត​ជាមួយ Burnley ថា "​ជ័យជម្នះ​គឺជា​ព័ត៌មាន​ដ៏​ល្អ​មួយ នោះ​គឺជា​ការពិត​។ តែ​វា​ជាការ​ប្រកួត​ដ៏​ស្មុ​គ្រ​ស្មាញ និង​ពិបាក​បំផុត​។ យើង​ចង់​គ្រប់គ្រង ប៉ុន្តែ​វា​ស្ទើរតែ​មិនអាច​ទៅរួច​"​។

​    ​គាត់​បាន​បន្តថា "​ខ្ញុំ​នៅតែ​មិន​យល់​ពី​អាជ្ញាកណ្តាល​នៅទីនេះ ខ្ញុំ​ត្រូវការ​ពេលវេលា​ដើម្បី​យល់​ពី​ពួកគេ​។ យើង​គឺ​ពេញចិត្ត​សម្រាប់​ទម្រង់​លេង​មួយ​នេះ បន្ទាប់ពី Champions League ។ កីឡាករ​បានបង្ហាញ​ពី​បុគ្គលិកលក្ខណៈ​ជាច្រើន​។ វា​គឺ​ស្ទើរតែ​មិនអាច​ទៅរួច​ដើម្បី​ការពារ​ទម្រង់​លេង​បែប​នោះ (​ទម្រង់​លេង​របស់ Burnley)​។ ពួកគេ​មាន​កម្ពស់​ខ្ពស់ជាង​យើង​។ លើ​បាល់​វែងៗ ពួកគេ​ពិតជា​លេង​ល្អ​ណាស់​។ ពួកគេ​ពិតជា​គ្រោះថ្នាក់​"​។​

​    ​"​នេះ​គឺជា​ប្រភេទ​នៃ​ក្រុម​ក្នុង Premier League​។ ពួកគេ​ពិតជា​ធ្វើ​បានល្អ​ខ្លាំងណាស់​ចំពោះ​បាល់​វែងៗ​។ ខ្ញុំ​ត្រូវការ​ព្យាយាម​ធ្វើការ និង​ដោះស្រាយ​នូវ​ប្រភេទ​នៃ​សកម្មភាព​ទាំងនោះ ដោយសារតែ​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ និង​អាល្លឺម៉ង់ វា​មិន​ធ្លាប់​កើតឡើង​ឡើយ​"៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់