adverise with khmeread 1

​មាស ៣ តោន​ដែល​មន្ត្រី​បក្ស​ណា​ស៊ី​អាល្លឺម៉ង់​យក​លាក់ទុក​មិន​ស្ថិតនៅ​អាល្លឺម៉ង់​ទេ គឺ​នៅ​ផ្នូរខ្មោច​បាតសមុទ្រ​បាល់​ទិ​ក​

    ​មាស​លាក់ទុក​របស់​ហ៊ី​ត្លែរ​បាន​ក្លាយជា​ប្រធានបទ​អា​ថ៍កំ​បាំង​ជាង​មួយ​សតវត្សរ៍​មកហើយ ខណៈ​ក្រុម​អ្នកប្រមាញ់​ទ្រព្យសម្បត្តិ​ព្យាយាម​តាមរក​ទ្រព្យសម្បត្តិ​នេះ​។​

​    ​ឥឡូវ អ្នក​មុជទឹក​អង់គ្លេស​ម្នាក់​បាន​អះអាងថា មាស​ដែល​បាន​បាត់​នោះ​គឺ​មិន​ស្ថិតក្នុង​លេនដ្ឋាន ឬក៏​នៅលើ​រថភ្លើង​នោះទេ ប៉ុន្តែ​ផ្ទុយទៅវិញ វា​ស្ថិតនៅក្រោម​សមុទ្រ​ទឹកកក​បាល់​ទិ​កនៅ​ឆ្នេរសមុទ្រ​ប៉ូឡូញ​។​

​    ​មន្ត្រី​គណបក្ស​ណា​ស៊ី​បាន​ព្យាយាម​រត់ពន្ធ​មាស​បន្ទះ​ដែល​លួចបាន​ចំនួន ៣ តោន​ចេញពី​ប្រទេស​អាល្លឺម៉ង់ នៅ​ថ្ងៃ​ចុងក្រោយ​នៃ​សង្គ្រាមលោក​ទី​ពីរ​តាមរយៈ​កប៉ាល់​ជនភៀសខ្លួន MV Wilhelm Gustloff​។​

​    ​យោងតាម​តម្លៃ​នាពេល​បច្ចុប្បន្ន មាស​បន្ទះ​ទាំងនោះ​មានតម្លៃ ១២៥ លាន​ដុល្លារ​។​

​    ​មន្ត្រី​ណា​ស៊ី​អាល្លឺម៉ង់​មានកេរ្តិ៍ឈ្មោះ​អាក្រក់​ខាង​ឆក់​ប្លន់​ទ្រព្យសម្បត្តិ និង​លាក់ទុក​ត្បួ​ង​មានតម្លៃ លោហៈធាតុ និង​ស្នាដៃ​សិល្បៈ​នៅក្នុង​រូង​ក្រោម​ដី និង​ធនាគារ​ពាសពេញ​ចក្រភព​របស់​ពួកគេ​។​

​    ​ប៉ុន្តែ​កប៉ាល់ Wilhelm Gustloff មិនបាន​ទៅដល់​គោលដៅ​របស់ខ្លួន​ឡើយ ខណៈ​វា​ត្រូវបាន​ពន្លិច​ដោយ​សូ​វៀត ជាមួយ​អ្នកដំណើរ​ប្រហែល ៩៥០០ នាក់​នៅលើ​កប៉ាល់​បាន​ស្លាប់​ទាំងអស់ នៅក្នុង​មហន្តរាយ​ដ៏​អាក្រក់​ជាង​កប៉ាល់​ទី​តា​និ​ច​ដល់​ទៅ​ប្រាំ​មួយដង​។​

​    ​យ៉ាងណាក្តី អតីត​អ្នក​មុជទឹក​ជំនាញ​ឈ្មោះ Phil Sayers បាន​និយាយ​ជាមួយ Daily Star Online អំពី​មាស​ទាំងនោះ​ដោយ​ជឿថា វា​ស្ថិតនៅ​បាតសមុទ្រ​បាល់​ទិ​កនៅ​ជម្រៅ ៤៥០ ម៉ែត្រ​។​

​    ​បុរស​វ័យ ៦១ ឆ្នាំ​រូបនេះ​បាន​អះអាង​ដូច្នេះ​បន្ទាប់ពី​ជួប​ជាមួយ​អ្នក​រួច​រស់​ជីវិត​ម្នាក់​ពី​ឧប្បត្តិហេតុ​លិច​កប៉ាល់​ដែល​បាន​លាតត្រដាង​ពី​អាថ៌កំបាំង​ដ៏​អស្ចារ្យ​ពី​កប៉ាល់​នេះ​។​

​    ​លោក Rudi Lange ធ្លាប់ជា​ប្រតិបត្តិ​ករ​វិទ្យុ​របស់​កប៉ាល់​នៅពេល​វា​លិច និង​បានឃើញ​បន្ទះ​មាស ដែល​គេ​ជឿថា​ជា​មាស​របស់​ពួក​ណា​ស៊ី ដែល​ដឹក​តាម​នាវា Wilhelm Gustloff នៅ​កំពង់ផែ​ប្រទេស​ប៉ូឡូញ​។

​    ​លោក Rudi ដែល​នៅពេលនោះ​មាន​អាយុ ១៧ ឆ្នាំ​ធ្លាប់ជា​មនុស្ស​ម្នាក់​ដែល​បាន​បញ្ជូន​សារ SOS បន្ទាប់ពី​កប៉ាល់​ត្រូវបាន​នាវាមុជទឹក S-13 របស់​រុស្ស៊ី​បាញ់​ពន្លិច​។​

​    ​លោក Sayers បាន​ប្រាប់​រឿងរ៉ាវ​ដ៏​មិនគួរ​ឱ្យ​ជឿ​របស់លោក Rudi ដើម្បី​ធ្វើជា​មូលដ្ឋាន​នៃ​ប្រលោមលោក​ប្រវត្តិសាស្ត្រ​មាស​បាល់​ទិ​ក​របស់គាត់​។​

​    ​Wilhelm Gustloff ធ្លាប់ជា​មោទនភាព​កងទ័ពជើងទឹក​របស់​ហ៊ី​ត្លែរ និង​នាវា​ដ៏​សំខាន់បំផុត​។​

​    ​កប៉ាល់​ប្រវែង ២១៣ ម៉ែត្រ​នេះ​ត្រូវបាន​បាញ់​បន្លិច​នៅ​ខែមករា ឆ្នាំ ១៩៤៥ ជាមួយ​មនុស្ស​ប្រមាណ ៩៤០០ នាក់​ក្នុងចំណោម ១០.៦០០ នាក់​ត្រូវបាន​សម្លាប់​អំឡុង​លិចទៅ​បាតសមុទ្រ​។​

​    ​លោក Sayers ដែល​ឥឡូវ​ជា​នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​គាំទ្រ​ផ្នែក​មុជទឹក LHM Healthcare បាន​មុជទឹក​ទៅ​កន្លែង​កប៉ាល់​លិច​កាលពី​ឆ្នាំ ១៩៨៨​។ គាត់​បាន​រកឃើញ​កប៉ាល់​ត្រូវបាន​ខ្ទេច​ទៅជា​បំណែក ហើយ​បាក់​រលំ​ទាំងស្រុង ដោយ​ទុកឱ្យ​មាស​ទាំង​ប៉ុន្មាន​ស្ថិតនៅក្រោម​សំណង់​ដ៏​ធ្ងន់​រាប់​តោន​នេះ​។​

​    ​នៅពេល​គាត់​ឡើងគោក​វិញ គាត់​បានដឹងថា បង្អួច​មួយ​មាន​របារ​ដែក​ដ៏​រឹងមាំ​ដោយ​នេះ​ប្រហែលជា​បង្អួច​ចូលទៅក្នុង​បន្ទប់​ដ៏​រឹងមាំ កន្លែង​ដែល​មាស​ត្រូវបាន​រក្សាទុក​៕

ប្រភព៖ Daily Star

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់