adverise with khmeread Untitled 1 copy

សុំទោស Trump! Apple គ្មាន​ផ្លូវ​រើ​រោងចក្រ​មក​អាមេរិក​បានឡើយ​

    ​មនុស្ស​មួយចំនួន​បានចាត់ទុក​សម្តី Trump ជា​រឿង​សំខាន់ នៅពេល​គាត់​និយាយ​ក្នុង​ខែមីនា​ថា គាត់​នឹង​នាំ​ក្រុមហ៊ុន Apple ចាប់ផ្ដើម​ផលិត​កុំព្យូទ័រ​និង​ទូរស័ព្ទ​នៅលើ​ទឹកដី​របស់ខ្លួន មិនមែន​នៅលើ​ដី​ចិន​ទៀត​ទេ​។ ប៉ុន្ដែ​ការ​ឈ្នះឆ្នោត​របស់គាត់​ហាក់បីដូចជា​បង្ហាញថា គាត់​បាន​ផ្លាស់​ចិត្ត​របស់គាត់​វិញ​។​

​    ​ក្រុមហ៊ុន Apple បាន​សួរ​ក្រុមហ៊ុន​ដំឡើង iPhone អាស៊ី​ចំនួន​ពីរ ដែល​ផលិត​ទូរស័ព្ទដៃ​របស់ខ្លួន​ធំជាងគេ ថា​តើ​អាច​រើ​រោងចក្រ​មក​អាមេរិក​វិញ​ឬ​យ៉ាងណា​។ ហើយ​ក្នុងចំណោម​ក្រុមហ៊ុន​ទាំងពីរ​នោះ មាន​ក្រុមហ៊ុន Foxconn បាន​ពិចារណា​រើ​រោងចក្រ​មក​អាមេរិក​វិញ​។​

​    ​អ្នកគាំទ្រ​លោក Donald Trump បានចាត់ទុក​ដំណឹង​នេះ​ជាស​ញ្ញា​មួយ​នៃ​អំណាច​របស់គាត់ ដើម្បី​បញ្ចុះបញ្ចូល​ឱ្យ​សាជីវកម្ម​ទាំងនោះ​ជួយ​ធ្វើឱ្យ​អាមេរិក​អស្ចារ្យ​ម្តងទៀត​។ ប៉ុន្ដែ​ដូចដែល​ក្រុមហ៊ុន Apple និង​ដៃគូ​រោងចក្រ​របស់ខ្លួន​បាន ហើយ​ខណៈដែល​ប្រធានាធិបតី​ឈ្នះឆ្នោត​លោក Trump នឹង​ដឹង​រឿងនេះ​ឆាប់ៗ ការ​រើ​រោងចក្រ​មក​អាមេរិក​នឹង​មិនអាច​កើតឡើង​ដាច់ខាត​។​

​    ​អាមេរិក​មាន​កង្វះខាត​កម្លាំង​ពលកម្ម និង​ខ្វះ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្រាប់​ឱ្យ Apple រើ​រោងចក្រ​មក​ស្រុក​វិញ​។ ហើយ​ហេតុផល​មួយទៀត​គឺថា អាមេរិក​មិន​ចង់បាន​រោងចក្រ​នេះ​ត្រឡប់មកវិញ​ទេ​។​

​    ​មូលហេតុ​ដែល Trump មិនអាច​ឱ្យមាន​ចង្វាក់​ផលិតកម្ម​នៅក្នុង​ស្រុក​បាន​ដោយសារ​កត្តា​ធនធានមនុស្ស​។ បុគ្គលិក Apple សរុប ១០ ម៉ឺន​នាក់​កំពុង​ផលិត iPhone 6s​។​

​    ​ដូច្នេះ​មិនអាច​កើតឡើង​បានទេ ដែលថា Trump ចង់ឱ្យ​អាមេរិក​ឈប់​នាំ​ផលិតផល iPhone ពី​ចិន និង​បើក​ចង្វាក់​ផលិតកម្ម​ក្នុង​អាមេរិក​តែមួយគត់​នោះ​។​

​    ​ស្ថាបនិក Apple លោក Tim Cook និយាយ​ក្នុង​កម្មវិធី 60 Minutes កាលពី​ឆ្នាំមុន​ថា ដោយសារ​ការអប់រំ​ជំនាញ​បានល្អ ចិន​ឥឡូវ​មាន​កម្លាំង​ពលកម្ម​ជំនាញ​ជាង​អាមេរិក​។ នាយក​ប្រ​ត្តិ​ប​ត្តិ​របស់ Apple បាន​ព្យាករណ៍​ថា វិស្វករ​ពី ៨.៧០០ នាក់​ទៅ ២០ ម៉ឺន​នាក់​កំពុង​សកម្ម​ខាង​ផ្នែក​ផលិតកម្ម ប៉ុន្ដែ​សិស្ស​ប្រមាណ ៧ ពាន់​នាក់​ប៉ុណ្ណោះ​បានបញ្ចប់​សាកលវិទ្យាល័យ​ខាង​សរសេរ​កម្ម​វី​ធី​ក្នុងប្រទេស​អាមេរិក​នៅ​ឆ្នាំ ២០១៤​។​

​    ​ហើយ​បុគ្គលិក​របស់​ក្រុមហ៊ុន Foxconn មាន​រហូត​ទៅដល់ ២៤ ម៉ឺន​នាក់ និង​មាន​វិស្វករ​និង​កម្មក​រាប់លាន​នាក់​ផ្សេងទៀត​៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់