adverise with khmeread Unnamed %283%29

អស់​ព្រហ្មចារី​យ៍​ដោយ​ជឿ​លើ​គ្រូទាយ​តាម​ហ្វេ​ស​ប៊ុ​ក​...​ស៊ី​ផុយ​បាន​៥​លើក​

    ភ្នំពេញ ៖ គ្រូទាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ ត្រូវបាន​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​វ៉ៃខ្នោះ កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៦​ ម្សិលមិញ​បន្ទាប់ពី​នាំ​នារី​ម្នាក់​រំលោភ​សេព​សន្ធ​វៈ​បាន​៥​ដង​ក្នុង​មួយ​យប់​ដោយ​គំរាមថា ​«នឹងធ្វើ​អំពើ​អំព័ន្ធ​ឱ្យ​ឪពុកម្តាយ​នាង​ស្លាប់» ហើយ​ញ៉ាម​ហៅ​ទៅផ្ទះ​សំណាក់​ម្តងទៀត​ជាប់​ខ្នោះ​តែម្តង។​

    ប៉ូលិស​និយាយថា គ្រូ​ប៉ោក​ខាងលើ​ឈ្មោះ ​ភុ​ន សុខ​អេង អាយុ​៣៤​ឆ្នាំ មានមុខរ​បរជា​គ្រូទាយ​តាម​ហ្វេ​ស​ប៊ុ​ក មាន​ទីលំនៅ​ក្នុងភូមិ​ត្រ​ពាំង​អត់​ទឹក ឃុំ​គី​រី​វ័ន ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ចំណែក​ជនរងគ្រោះឈ្មោះ ទ​. ស​.​ឌ ​ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់នៅ​ភូមិ​ពោធិ៍​ថ្មី ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង។​

    សម្ភារៈ​បន្សល់ទុក ទូរស័ព្ទ​២​គ្រឿង​ (LG ១ និង NOKIA ១), ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម សេរី​២០១៥ ពណ៌​ខ្មៅ​ស្លាក​លេខ ភ្នំពេញ 1FK-5957 លេខ​តួ​+​លេខ​ម៉ាស៊ីន 4934871។​

    ប៉ូលិស​បន្តថា ដំបូង​គឺ​នារី​វ័យក្មេង​ជា​កម្មការិនី​រោងចក្រ​អាយុ​២៣​ឆ្នាំ រស់នៅ​ខេត្តស្វាយរៀង​ បានឱ្យ​គ្រូទាយ​ខាងលើ ទាយ​ពី​ប្រជ្រុយ​នៅលើ​ដើមទ្រូង​របស់​នាង ហើយ​គ្រូទាយ​ទាយ​ថា «​ប្រជ្រុយ​នៅ​ដើមទ្រូង​ជា​ប្រជ្រុយ​ដែល​នាំ​គ្រោះថ្នាក់​ដល់​សាច់ញាតិ​ជាច្រើន​នាក់»​។​

    បន្ទាប់ពី​ទំនាក់ទំនង​ឆាត​តាម​ហ្វេ​ស​ប៊ុ​ក​រយៈពេល​ប្រមាណ​ជា​កន្លះ​ខែ គ្រូទាយ​រូបនោះ​ក៏​លួងលោម​នារី​វ័យក្មេង​រូបនោះ​ថា «​ទាល់តែ​រួមរ័ក​ជាមួយ​គ្រូទាយ​ទើប​អាច​កាត់​គ្រោះ​បាន»​។ ដោយ​ការ​លួងលោម​របស់​គ្រូទាយ និង​ដោយ​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​សាច់ញាតិ​កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨ ពួកគេ ក៏បាន​ជួបគ្នា នៅ​ចំណុច​ផ្ទះសំណាក់ ហ្គ្រី​ន​អេប​ផល ភូមិ​ថ្នល់បំបែក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    នារី​រងគ្រោះ​ក៏​ឱ្យ​គ្រូទាយ​នោះ ​«​ដើម្បី​កាត់​គ្រោះ» ​ដោយ​ត្រឹមតែ​រយៈពេល​២​ម៉ោង​សោះ គ្រូទាយ​រូបនោះ​បានរួម​រ័ក​ជាមួយ​នារី​វ័យក្មេង​រូបនោះ​បានសម្រេច​រហូត​ដល់​ទៅ​៥​ដង​ឯណោះ។ បន្ទាប់មក​ជនសង្ស័យ​ឱ្យ​លុយ​១០$ (​ដប់​ដុល្លារ​)​ ទៅ​ជនរងគ្រោះ​ជិះឡាន​ទៅ​ស្វាយរៀង​វិញ។​

    បន្ទាប់មក​ជនសង្ស័យ​ជា​គ្រូទាយ​ឬ​គ្រូ​បោក​បាន​ណាត់​នាង​មកជួប​សាជាថ្មី​ម្តងទៀត ដើម្បី​កាត់​គ្រោះ ហើយ​នាង​ក៏បាន​ប្រាប់​រឿងរ៉ាវ​ពិត​ដល់​ឪពុកម្តាយ​របស់​នាង។​

    លុះ​មកដល់​ថ្ងៃទី​២៧​ វិច្ឆិកា​ ឆ្នាំ​២០១៦ ម៉ោង​១០ ​និង​៣០​នាទី ជនរងគ្រោះ​បាន​ណាត់ជួប​ជនសង្ស័យ​នៅ​វ​ង្វ​ង់​មូល​ចោមចៅ ក៏ត្រូវ​ឪពុក និង​បងប្អូន​របស់​ជនរងគ្រោះ​ឃាត់ខ្លួន​យកមក​ប្រគល់ឱ្យ​សមត្ថកិច្ច​តែម្តង៕

adverise with khmeread

មតិយោបល់