adverise with khmeread Index

ឃាត់បុរស២នាក់ប្រើកាំភ្លើងAKខុសច្បាប់

      មណ្ឌលគិរី ៖ បុរស​២​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​កោះ​ញែក​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​១៧​មករា​ឆ្នាំ ឆ្នាំ​២០១៦​នេះ​នៅ​ចំណុច​ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ពីបទ​ប្រាស់​កាំភ្លើង​ប្រភេទ​ស្វ័យប្រវត្តិ​(AK47)​ដោយ​ខុសច្បាប់ ។​

     ប៉ូលិស​ស្រុក​កោះ​ញែក​បាន​ឲ្យ​ដឹងថា ប៉ូលិស​បាន​ស្រាវ​ជ្រាប​ឃាត់ខ្លួន​​ជនសង្ស័យ​២​នាក់​ពីបទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​នៅ​ចំណុច ឃុំរ​យ៉ ស្រុក​កោះ​ញែក ។​ជនសង្ស័យ​ទី​១-​ឈ្មោះ​ម៉ៅ អេ​ន ភេទ​ប្រុស អាយុ​៤៥ ឆ្នាំមាន​ទីលំនៅ ភូមិ​ពូ​តាង ឃុំ​ពូ​ជ្រៃ​ស្រុក​ពេ​ជ្រា​ដា​មុខរបរ កសិករ​និង​ទី​២-​ឈ្មោះ​ម៉ាណ វ៉ាន់​នី​ន ភេទ​ប្រុស អាយុ ៤០​ឆ្នាំមាន​ទីលំនៅ ភូមិ​ពូ​តាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា​មុខរបរ​កសិករ​។​ដកហូត​បាន​អាវុធ​AK47១​ដើម គ្រាប់ ១៣​គ្រាប់ ។​

      បច្ចុប្បន្នកំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ម​ណ្ឌ​គិរី​តាម​នីតិវិធី ៕​

adverise with khmeread

មតិយោបល់