adverise with khmeread Unnamed %282%29

ជាងកាត់សក់​ទាស់​ពាក្យសម្តី! លើកគ្នា​ព្រួត​វាយ​ប្តី​បែក​ភ្នែក​, ​ប្រពន្ធ​បែក​មាត់​

    ភ្នំពេញ ​៖ អំពើហិង្សា​គ្មាន​ការយោគយល់​មួយ​កើតឡើង គឺ​ប្តី​ប្រពន្ធ​មួយគូ​បាន​ដឹក​ដៃ​គ្នា​មកប្តឹង​ដល់​ប៉ូលិស​ប៉ុស្តិ៍​ចោមចៅ​បន្ទាប់ពី​ទាស់សម្ដី​គ្នា​ជាមួយ​ជាង​កាត់​ដូចគ្នា​វាយតប់​គ្នា​បណ្តាល​មាន​របួសស្នាម​ប្តី​បែក​ភ្នែក​, ​ប្រពន្ធ​បែក​មាត់ កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្ថិតនៅ​តាមផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ភាគី​២​នាក់​ប្តី​ប្រពន្ធ​រងរបួស​មាន​ប្តី​ឈ្មោះ សារុន ឆន អាយុ​៣៤​ឆ្នាំ មុខរបរ​កាត់សក់ និង​ប្រពន្ធ​ឈ្មោះ​ សុ ចិន្តា អាយុ​៣៥​ឆ្នាំ ស្នាក់នៅ​ភូមិ​សង្កាត់​កើតហេតុ មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រពាំង​ខ្នា ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល។​

    ចំណែក​ភាគី​ម្ខាង​ទៀត មិនឃើញ​មាន​វត្ត​មានមក​ប៉ុស្តិ៍​ប៉ូលិស​ឡើយ គ្រាន់តែ​ដឹងថា​ជាជាង​កាត់សក់ មាន​តូប​ក្បែរ​ខាង​គ្នា​រងរបួស​ស្រាល​បាន​ទៅ​ដាក់ពាក្យ​នៅ​ខាង​ប៉េអឹម​។​

    តាម​សម្តី​ភាគី​ខាង​២​នាក់​ប្តី​ប្រពន្ធ​បានឱ្យដឹងថា គាត់​និង​ដៃគូ​ជម្លោះ​បាន​ទាស់សម្តី​គ្នា​ជា​យូរ​មក ដោយ​ពួកគេ​មើលមុខ​គ្នា​មិន​ត្រង់​ផង ដោយសារ​របរ​រក​ស៊ីដូចគ្នា​ក្បែរ​ខាង​គ្នា។​

    លុះ​មកដល់​ព្រឹក​ថ្ងៃកើតហេតុ មិនដឹងថា​ភាគី​បង្ក​ខឹង​គុំ​គួ​ន​ដល់​កម្រិតណា​នោះទេ ស្រាប់​តែមាន​គ្នា​ ៣​ នាក់ ស្រែកជេរ​ឡូឡា​ដាក់​គ្រួសារ​គាត់។ គាត់ទ្រាំ​មិនបាន​តបត​វិញ ក៏​កើតជា​អំពើហិង្សា​ឈាន​ប្រើ​ដល់​កម្លាំងបាយ យក​ញញួ ដំបង វាយ​មកលើ​ខ្លួន ប្រតាយប្រតប់​គ្នា ទីបំផុត​ភាគី​ប្តី​ប្រពន្ធ​ប្តី​រងរបួស​បែក​ភ្នែក ប្រពន្ធ​រងរបួស​បែក​មាត់ រីឯ​ភាគី​ម្ខាង​ទៀត​រងរបួស​ស្រាល។​

    ក្រោយ​កើតហេតុ​ភាគី​២​នាក់​ប្តី​ប្រពន្ធ​នាំគ្នា​មកប្តឹង​នៅ​ប៉ុស្តិ៍​ចោមចៅ ចំណែកឯ​ភាគី​ជម្លោះ​ម្ខាង​ទៀត​រត់​ទៅប្តឹង​នៅ​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ដោយ​ភាពចម្រូងចម្រាស់​គ្នា​ដណ្តើម​ដើររក​កន្លែង​ប្តឹង ចុងក្រោយ​ភាគី​២​នាក់​ប្តី​ប្រពន្ធ ចង់បាន​នូវ​យុត្តិធម៌​រៀងៗ​ខ្លួន ក៏​សុំ​ប៉ូលិស​ប៉ុស្តិ៍​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ទីបញ្ជាការ​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​វិញ៕

adverise with khmeread

មតិយោបល់