តារាម៉ូដែលវ័យ ២១ ឆ្នាំម្នាក់ក្នុងប្រទេសចិនត្រូវបានកាត់ទោសជាប់គុក ៤ ឆ្នាំ និងផាកជាទឹកប្រាក់ ១០ ម៉ឺនយ័ន (២០.០០០ ដុល្លារ) សម្រាប់ការបញ្ចេញវីដេអូមួយចំនួនមានភាពអាសអាភាសពេក។
យោងតាមវេបសាយសៀងហៃ អាជ្ញាធរបានចាប់ផ្ដើមតាមដានសកម្មភាពស្ត្រីរូបនេះ បន្ទាប់ពីវីដេអូមួយរបស់នាងបានល្បី។
នាងត្រូវបានភ្លាមៗត្រូវបានគេស្គាល់ថាជា Sydney Gun ឬឈ្មោះពិត Xue Liqiang ដែលបង្ហាញខ្លួននៅលើវេបWebcam មួយ។
តារាម៉ូដែលវ័យ ២១ ឆ្នាំរូបនេះគឺជាផ្នែកមួយនៃម្ចាស់វីដេអូចំនួន ៣១។ នាងត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៤ ឧសភា បន្ទាប់ពីត្រឡប់មកពីឌុយបៃមកចិនវិញ។
មុនពេលចាប់ខ្លួន នាងមានអ្នក Follower នៅលើបណ្ដាញសង្គម ៤ ម៉ឺននាក់ពីការផ្សាយផ្ទាល់លើអ៊ីនធឺណេត ហើយរកបានប្រាក់ចំនួន ១ ម៉ឺន ៥ ពាន់ដុល្លារពីវីដេអូរបស់នាងផងដែរ៕
