Untitled 1

ក្តៅ​សាច់​គ្រប់កន្លែង ជាមួយ​សួន​ស្ប៉ា​ដ៏​ប្លែក​នៅ​ជប៉ុន សូម្បី​ជិះ​កន្ត្រ​កវិល ឬ​រថភ្លើង​វិល​ចុះឡើង ក៏មាន​ទឹក​ក្តៅ​ត្រាំ​ដែរ​

    ​ក្លិប​ស្ប៉ា​ដ៏​ប្លែក​មួយកន្លែង​នៅ​ប្រទេស​ជប៉ុន កំពុង​ទាក់ទាញ​មនុស្ស​ច្រើនឡើងៗ​ជាមួយ​កន្លែង​ងូតទឹក​ក្តៅ​មាន​គ្រប់កន្លែង​ទាំងអស់​សូម្បី​កន្ត្រ​កវិល​ក៏មាន​ទឹក​ក្តៅ​ត្រាំ​ដែរ​។ ទិដ្ឋភាព​កន្លែង​ស្ប៉ា​នេះ​ត្រូវបាន​ផលិត​ឡើងជា​វីដេអូ​ពាណិជ្ជកម្ម​មួយ​។ 

​    ​ប្រធាន​ទេសចរណ៍​នៅក្នុង​ទីក្រុង Beppu ប្រទេស​ជប៉ុន​បានជ្រើសរើស​វីដេអូ​ឃោសនា​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នេះ ដោយ​លើកឡើងថា តំបន់​ដ៏​ពេញនិយម​នា​និ​ទាឃ​រដូវក្តៅ​នេះ​គឺជា​ហេតុផល​ដែល​ភ្ញៀវទេសចរ​គួរ​មកលេង​កម្សាន្ត​។​

​    ​ឃ្លី​ប​វីដេអូ​ខាងក្រោម​នេះ​ថត​នៅក្នុង​ឧទ្យាន​កម្សាន្ត​ស្ប៉ា (​ជា​សួន​ប្រឌិត​នៅឡើយ មិនទាន់​ចេញ​រូបរាង​មែនទែន​ទេ​) កន្លែង​ដែល​អ្នកទស្សនា​ដើរ​ពាសពេញ​ឧទ្យាន​ជាមួយ​កន្សែង​ពណ៌​ស​មួយ​។​

​    ​ក្នុង​ឈុត​មួយ​គេ​ឃើញ​អ្នកលេង​កម្សាន្ត​នាំគ្នា​ចូលក្នុង​អាងទឹក​ក្តៅ​តូច​មួយ​ដែល​វិល​ជា​រង្វង់ ព្រមទាំង​រថភ្លើង​ល្បឿន​លឿន កន្លែង​ដែល​ទើប​សម្រាក​ត្រូវបាន​បំពេញ​ជាមួយ​ទឹកសាប៊ូ​។​

​    ​វីដេអូ​នេះ​ត្រូវបាន​ថត​នៅ​សួន​កម្សាន្ត​មាន​ស្រាប់​នៅ​ទីក្រុង Beppu ដែល​ត្រូវបាន​ច្នៃ​ទៅជា​ឧទ្យាន​កម្សាន្ត​ស្ប៉ា ដោយបាន​ប្រើប្រាស់​ប្រភព​ក្នុង​តំបន់​តេ​ទឹក​ពុះ អស់ ១២ តោន​។​

​    ​ចៅហ្វាយក្រុង Beppu លោក Yasuhiro Nagano បាន​សន្យា​នៅក្នុង​វីដេអូ​ថា នឹង​បង្កើត​ឧទ្យាន​កម្សាន្ត​ស្ប៉ា​ឱ្យ​ក្លាយជា​ការពិត​ប្រសិនបើ​វីដេអូ​នៅលើ YouTube ទទួលបាន​ចំនួន​អ្នកទស្សនា ១ លាន​ដង​។​

​    ​ឥឡូវ​គាត់​ប្រហែលជា​ត្រូវ​ធ្វើតាម​ការសន្យា​របស់​ខ្លួន ខណៈ​វីដេអូ​នេះ​ត្រូវបាន​គេ​ចុច​ទស្សនា​ជិត ២ លាន​ដង​ហើយ​មកទល់​ឥឡូវ​៕

 

មតិយោបល់