adverise with khmeread Unnamed

សព​តៃកុង​គ្រឿងចក្រ​ម្នាក់ទៀត​ត្រូវបាន​កាយ​រកឃើញ ​(​មានវី​ដ​អូ​)

    ប៉ៃលិន ​៖ សព​ប្រជាពលរដ្ឋ​ដែល​ទើបនឹង​កាយ​យកបាន​នា​ព្រឹក​ថ្ងៃទី​២៧ ​វិច្ឆិកា ​២០១៦​នេះ ក្នុងករណី​បាក់​ដី​ភ្នំ​រលំ​សង្កត់​គ្រឿងចក្រ​លោក​ ឈុន ឆាង កាលពី​ល្ងាច​ថ្ងៃទី​២៦ ​វិ​ច្ឆិ​កា ​២០១៦​។​

    គួររំលឹកថា​មាន​ករណី​បាក់​ដី​សង្កត់​ទៅលើ​រថយន្ត​ម៉ាក់​អេស្កាវ៉ាទ័រ និង​រថយន្ត​ដឹក​ដី​ម៉ាក់ FUSO បណ្តាលឱ្យ​ស្លាប់​មនុស្ស​ចំនួន ២​ នាក់ នៅ​ចំណុច​កាយ​ដី​ស្ថិត​ក្នុងភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន នា​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោងជាង​៥​ល្ងាច​មិញ។​

    ប៉ូលិស​និ​យា​ថា ជនរងគ្រោះ​ទីមួយ​ឈ្មោះ ​ឈុន ឆាង  ភេទ​ប្រុស អាយុ១៩​ឆ្នាំ និង​ទី​ពីរ​ឈ្មោះ ធី រដ្ឋា អាយុ២០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

    បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ ​ចំណែក​រថយន្ត​ទាំងពីរ​បាន​ជីកដី​កកាយ​យក​ឡើង​មកវិញ​ទាំងយប់​តែម្តង៕

 

adverise with khmeread

មតិយោបល់