adverise with khmeread 1

សម្តី​លេងសើច​ញាក់សាច់​! ពូ​ទីន​ប្រាប់​ក្មេង​សិស្សសាលា​ថា ព្រំដែន​រុស្ស៊ី​គ្មាន​ទីបញ្ចប់​ទេ​

    ​លោក វ៉ា្ល​ឌី​មៀរ​ពូ​ទីន បាន​និយាយថា ព្រំដែន​ប្រទេស​រុស្ស៊ី​គ្មាន​ទីបញ្ចប់​ទេ​អំឡុង​ការផ្សាយ​ផ្ទាល់​មួយ​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ដល់​សិស្ស​នៅ​ទីក្រុង​មូ​ស្គូ​។​

​    ​នៅលើ​វេទិកា ប្រធានាធិបតី​រុស្ស៊ី​រូបនេះ​បាន​សួរ​ក្មេងប្រុស​អាយុ ៩ ឆ្នាំ​ម្នា​ក់ថា "​តើ​ព្រំដែន​រុស្ស៊ី​បញ្ចប់​នៅត្រង់ណា​?" ក្មេងប្រុស​រូបនោះ​បាន​ឆ្លើយថា "​នៅ​ច្រក​សមុទ្រ Bering ជាមួយ​សហរដ្ឋអាមេរិក​"​។​

​    ​បន្ទាប់មក លោកពូ​ទីន​បានផ្តល់​នូវ​ចម្លើយ​ផ្ទាល់ខ្លួន​របស់លោក​ថា "​ព្រំដែន​ប្រទេស​រុស្ស៊ី​គ្មាន​ទីបញ្ចប់​ទេ​"​។ ប៉ុន្តែ​លោក​បាន​បន្ថែមថា "​វា​គ្រាន់តែ​ជាការ​និយាយ​លេងសើច​ប៉ុណ្ណោះ​" ទៅកាន់​ទស្សនិកជន​ដែល​សើច និង​សាទរ​ពេញ​សាល​។​

​    ​ឃ្លា "Russia’s borders" បាន​ក្លាយជា​ឃ្លា​កំពុង​ពេញនិយម​បំផុត​នាពេល​បច្ចុប្បន្ន​នៅលើ​បណ្តាញ​សង្គម Twitter៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់