កាលពីថ្ងៃអាទិត្យ លោកប្រធានាធិបតីជាប់ឆ្នោតអាមេរិកបានរំលឹកគ្រប់គ្នាឱ្យដឹងច្បាស់ថា គ្មាននរណាទេដែលនឹងឡើងជាប្រធានាធិបតីអាមេរិកទី ៤៥ ក្រៅពីរូបគាត់។
បុរសអាយុ ៧០ ឆ្នាំរូបនេះបានពាក់មួកពណ៌ក្រហមប្រចាំត្រកូលរបស់គាត់ ដែលមានបោះពុម្ពលេខ ៤៥ តំណាងឱ្យប្រធានាធិបតីទី ៤៥។
នៅផ្នែកខាងមុខមានសរសេរពាក្យថា "USA" ពណ៌សដេរជាប់លើមួកក្រហម។ លោកត្រាំពាក្យមួកសាមញ្ញបង្កប់ន័យជ្រៅនេះ ពេលលោកចាកចេញពីរមណីយដ្ឋាន Mar-a-Lago របស់គាត់នៅឆ្នេរ Palm Beach រដ្ឋផ្លរីដា។
លោក Trump និងភរិយា Melania ព្រមទាំងកូនប្រុស Barron បានជិះយន្តហោះផ្ទះខ្លួនរបស់គាត់ប្រភេទ Boeing 757-200 នៅរសៀលថ្ងៃអាទិត្យ រួចមកដល់ទីក្រុងញូវយ៉កនៅប៉ុន្មានម៉ោងក្រោយ។
ការពាក់មួយបង្កប់អត្ថន័យដ៏ជ្រាលជ្រៅនេះធ្វើឡើង បន្ទាប់ពីលោក Trump សំពងតាម Twitter កាលពីថ្ងៃអាទិត្យទៅលើជំរំរបស់លោកស្រី Hillary Clinton ដែលនៅពីក្រោយយុទ្ធនាការទាមទាររាប់សន្លឹកឆ្នោតឡើងវិញនៅរដ្ឋ Wisconsin រដ្ឋ Pennsylvania និងរដ្ឋ Michigan ដោយមានលោក Jill Stein របស់បក្សបៃតង ជាអ្នកដឹកនាំយុទ្ធនាការនេះ៕
ប្រភព៖បរទេស
