adverise with khmeread C1 1145776 161127180208 620x413

អ្នក​កាន់សាសនា​ព្រះពុទ្ធ​និង​អ៊ីស្លាម​រួមគ្នា​តវ៉ា​ប្រឆាំង​ចំពោះ​ការបាញ់សម្លាប់​ស្ត្រី​មាន​ផ្ទៃពោះ ដែល​ត្រូវ​ប្រសូត​នៅ​ខែក្រោយ​

    ​ប្រជាជន​មូស្លីម និង​ព្រះពុទ្ធសាសនា​ប្រហែល ២០០ នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ផ្លូវ​ទៅមក​រវាង​ខេ​ត Pattani-Narathiwat នៅ​តំបន់ Khon ស្រុក Panare កាលពី​ថ្ងៃអាទិត្យ ដើម្បី​តវ៉ា​ចំពោះ​ការបាញ់​ស្ត្រី​កាន់​ព្រះពុទ្ធសាសនា​ពីរ​នាក់ ដែល​បណ្តាលឱ្យ​ស្ត្រី​មានផ្ទះ​ពោះ ៨ ខែ​ស្លាប់ និង ម្នាក់ទៀត​របួសធ្ងន់​។ 

​    ​ស្ត្រី​ដែល​ស្លាប់​មានឈ្មោះ Rattakal Jawang អាយុ ២៦ ឆ្នាំ ត្រៀម​ប្រសូត​កូន​នៅ​ខែក្រោយ​។ ក្រុម​វេជ្ជបណ្ឌិត​បាន​ព្យាយាម​អស់ពី​សមត្ថភាព​ហើយ​នៅតែ​មិនអាច​ជួយ​កូន​នៅក្នុង​ផ្ទៃ​បាន​។ 

​    ​បុរស​មិន​ស្គាល់ឈ្មោះ​ប្រដាប់អាវុធ ២ នាក់​បាន​បាញ់​ស្ត្រី​ទាំងពីរ​ខណៈ​កំពុង​ជិះ​ម៉ូតូ​មកពី​ទិញ​បាយ​នៅ​រាត្រី​ថ្ងៃ​សៅរ៍​។ 

​    ​អ្នក​តវ៉ា​បាន​លើក​បដា​សរសេរ​ថ្កោលទោស​ការបាញ់​ស្លាប់​ប្រជាជន​ស្លូតត្រង់ និង​អំពាវនាវ​ឱ្យ​បញ្ចប់​រាល់​អំពើហិង្សា​គ្រប់​រូបភាព​៕

ប្រភព៖បាងកកប៉ុស្ដិ៍

adverise with khmeread

មតិយោបល់